Connect with us

ព័ត៌មានជាតិ

គ្រួសារជនជាតិភាគតិចមួយនៅភូមិកំភុន ខេត្តស្ទឹងត្រែង អភិរក្សមរតកដូនតាមិនឲ្យបាត់បង់

បានផុស

នៅ

ផលិតផលមួយបែបស្ទើរតែបាត់បង់ទៅហើយនោះ ត្រូវបានលោកស្រី ខាំប៉ង់ ក្នុងវ័យ ៦៥ ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅបន្តផលិតប្រើប្រាស់ ដែលធ្វើឡើងពីឬស្សី ផ្ដៅ រំពាក់ និងវ័ល្លស្នឹង ហៅថាកាផា ផលិតផលនេះលោកស្រីនៅតែព្យាយាមផលិតវាឡើង ដើម្បីអភិរក្សសម្រាប់កូនចៅជំនាន់ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីខាំប៉ង់បានបញ្ជាក់ថា៖ នៅក្នុងរបបខ្មែរក្រហម ៣ ឆ្នាំ៨ ខែ២០ថ្ងៃ ផលិតផលមួយបែបនេះ បានបាត់បង់ទៅហើយ ទើបក្រោយថ្ងៃរំដោះ៧ មករា បានរៀបចំផលិតវាសម្រាប់ប្រើប្រាស់ប្រចាំគ្រួសារ និងលក់ដូរខ្លះ ដើម្បីកុំឱ្យបាត់ចំណេះ តំណពីឪពុកម្ដាយមក។

លោកស្រីបន្តថា៖ ប្រជាជននៅស្រែចម្ការបានគាំទ្រ និងប្រើប្រាស់សម្ភារមួយបែបនេះ ទោះបីបច្ចុប្បន្ន មានសម្ភារនិយមច្រើន ដែលនាំចូល តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋយើងទិញយកទៅប្រើប្រាស់ជំនួសក៍ដោយ តែកាផានេះប្រជាជនយើងនៅតែប្រើប្រាស់ដដែល។

លោកស្រី សែន ញ៉ុម បានបញ្ជាក់ដែរថា៖ បងប្អូនយើងនៅទីជនបទ ព្យាយាមប្រើការផានេះ ព្រោះវាស្រួលថែរក្សាមិនបែកបាក់ ហើយដាក់របស់របរស្ពាយទៅស្រែចំការមានភាពងាយស្រួល ព្រោះដាក់អីវ៉ាន់បានច្រើនមុខ។

លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ ផលិតផលមួយបែបនេះបានបង្ហាញពីស្នាដៃរបស់បងប្អូន ជនជាតិ គួយ ព្នង ព្រៅ ស្ទៀង ចារាយ កាវែត ទំពួន គ្រឹង ខិ លន់ ជាដើម រក្សានូវអត្តសញ្ញាណមួយដែលបងប្អូន នៅនិយមប្រើប្រាស់ ប្រចាំថ្ងៃ រហូតមកដល់សព្វថ្ងៃនេះ។

លោកបានលើកចិត្តឱ្យបងប្អូនជនជាតិព្នងផលិតនៅឃុំក្បាលរមាស ជនជាតិព្រៅផលិតនៅឃុំកំភុនស្រុកសេសាន បងប្អូនជនជាតិគួយផលិតនៅឃុំចំការលើ ក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបន្តថែរក្សាមរតកនេះ កុំឱ្យបាត់បង់។

អាជ្ញាធរបង្កនៅបន្តលក្ខណៈឱ្យបងប្អូនជនជាតិយកមកដាក់តាំងលក់នៅក្នុងពិធីសង្ក្រានឆ្នាំថ្មីរៀបចំធ្វើនៅវត្តកំភុនថ្ងៃទី០៥/០៦ ខែមេសាឆ្នាំ២០២៤ មុនចូលឆ្នាំប្រពៃណីជាតិខ្មែយើងនេះផងដែរ។

សូមបញ្ជាក់ថា៖ នេះជាផលិតផលមួយ ចាត់ទុកជាស្នាដែរបស់មរតកដូនតា ដែលបងប្អូនជនជាតិចេះធ្វើពីចាស់ទុំតមក  ហើយភ្ញៀវទេសចរមួយចំនួននិយម ទិញយកទៅរក្សាទុក្ខ ធ្វើជាវត្ថុអនុស្សាវរិយ៍ បានលើកទឹកចិត្តដល់អ្នកផលិតផង និងបានស្វែងយល់ពីរបស់របរបែបបុរាណនេះផងដែត៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម