ព័ត៌មានជាតិ
រថយន្តព្រុស២គ្រឿង ពណ៌ដូចគ្នា ស្លាកលេខដូចគ្នា ផ្អើលសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍សួរនាំ
ភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាព្រុស ចំនួន២គ្រឿង មានពាក់ស្លាកលេខដូចគ្នា ត្រូវបានម្ចាស់រថយន្តម្ខាងជួបចៃដន្យតាមផ្លូវ ឃាត់សួរនាំនិងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅបុរីឈូកវ៉ា២ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តទាំង២គ្រឿង ម៉ាកព្រុស ពណ៌ស ស៊េរីឆ្នាំ២០១១ ដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 2BK-4454។

ក្រោយពីឃាត់បាន ជួបដាក់ទន្ទឹមគ្នា មានមួយគ្រឿង ស្កេនកូដចេញ ត្រឹមត្រូវ មានម្ចាស់ជាមន្ត្រីនគរបាល មានទីលំនៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែករថយន្ត មួយគ្រឿងទៀត ថ្វីត្បិតពាក់ស្លាកលេខដូចគ្នាមែន តែស្កេនកូដមិនចេញ មានម្ចាស់អ្នកបើកបរ ដោយបុរសម្នាក់ជាជាងម៉ាស៊ីនត្រជាក់ នៅបុរីឈូកវ៉ា២ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម្ចាស់រថយន្តព្រុសមួយគ្រឿងជាមន្ត្រីនគរបាល បានប្រទះឃើញរថយន្តព្រុស ពាក់ស្លាកលេខ ដូចគ្នាជាមួយនឹងរថយន្តគាត់ កំពុងបើកបរ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ទើបបើករថយន្តដេញតាមពីក្រោយរហូត ដល់ក្នុងបុរីឈូក វ៉ា២ ឈប់ចត ដាក់ទន្ទឹមគ្នា ដូចគ្នានោះដូច ប្តឹងសមត្ថកិច្ចចុះទៅឃាត់ហៅ នាំយកទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោម ។

រថយន្តទាំង២គ្រឿង និងម្ចាស់សងខាង ត្រូវបានសមត្ថកិច្ច កំពុងសាកសួរ និងទំនាក់ទំនងទៅជំនាញបច្ចេកទេស ដើម្បីពិនិត្យឯកសាររៀងខ្លួន តើម្ចាស់រថយន្ត មានស្លាកលេខពិតប្រាកដមួយណា ៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី