Connect with us

ព័ត៌មានជាតិ

អ្នក​ឆ្លង​កើន ១៤ នាក់​រយៈ​ពេល​ពីរ​ថ្ងៃ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ វិច្ឆិកា

បានផុស

នៅ

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៨ ខ្សែ​នៅ​ខេត្ត​សៀមរាប​ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ហៅការផ្ទុះឡើងនៃជម្ងឺក្នុងសហគមន៍ដោយប្រសិទ្ឋនាមថាជាព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា​នេះ បាន​ធ្វើតេស្តសំណាក ៣៣៣២ មកពី៧ខេត្ត​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ ដោយ​រកឃើញវិជ្ជមាន ១៤ ករណី និង ០១ ករណីទៀត​​កំពុង​ធ្វើការ​បញ្ជាក់​ពី​វិទ្យាស្ថានប៉ាស្ទ័រ។

សម្ដេចបានលើកឡើងថានេះ ជាលើកដំបូងហើយដែលវាបានឆ្លងចូលក្នុងសហគមន៍ហើយមិនទាន់រកឃើញក្បាលកន្ទុយកើតចេញពីទីណាហើយក៍មិនដឹងកំពុងតែបង្កប់ខ្លួននៅទីណាទៀតដែរ។ សម្ដេចមានការបារម្ភហើយក៏បញ្ជាក់ថាព្រឹត្តិការណ៍បែបនេះទាមទារឲ្យយើងធ្វើប្រតិបត្តិការយ៉ាងលឿនបំផុត។

សម្ដេចជំរុញឱ្យធ្វើរឿងនេះក្នុងល្បឿនលឿននិងទ្រង់ទ្រាយធំពេលនេះជាងពេលណាៗទាំងអស់ ហើយក៏មិនមែនជាពេលវេលាត្រូវស្តីបន្ទោសគ្នាទម្លាក់កំហុសឱ្យអ្នកនេះឬឲ្យអ្នកនោះ​ដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម