ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ពលរដ្ឋនៅឃុំចំនួន៤ នៅសៀមរាប មិនបាច់ធ្វើតេស្ដលើពួកគាត់ទេ តែផ្ដល់ថ្នាំព្យាបាលឲ្យតែម្ដង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេចបានពិភាក្សា ជាមួយអភិបាលខេត្តសៀមរាបថា ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៤ នៅខេត្តសៀមរាប មិនបាច់ធ្វើតេស្ដរកមេរោគកូវីដ-១៩នោះទេ តែត្រូវផ្ដល់ថ្នាំព្យាបាល ជូនពួកគាត់តែម្ដង។ ការឲ្យដឹងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានទំនាក់ទំនង តាមទូរស័ព្ទជាមួយឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាបថា ប្រជាពលរដ្ឋនៅឃុំចំនួន៤ ក្នុងខេត្តសៀមរាប មិនបាច់ធ្វើតេស្ដរកមេរោគកូវីដ-១៩នោះទេ តែត្រូវផ្ដល់ថ្នាំព្យាបាល ជូនពួកគាត់តែម្ដង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ម្សិលមិញខ្ញុំប្រាប់ទៅ ខ្ញុំពិភាក្សាជាមួយលោកជំទាវ យក់ សម្បត្តិ ថា ពិភាក្សាជាមួយបងម៉ម ប៊ុនហេង គាត់នៅហ្នឹង ខ្ញុំចាប់ទូរស័ព្ទនិយាយនិងអភិបាល ទៀ សីហា ៤ឃុំមិនបាច់ធ្វើតេស្ដទេ ដាក់ថ្នាំព្យាបាលបណ្ដោយ មិនបាច់ធ្វើតេស្ដទេ ចាត់ទុកថា គាត់សង្ស័យលើអាមានជំងឺហ្នឹង ដាក់ថ្នាំទៅតែម្ដង»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា ចាំមួយសប្ដាហ៍ក្រោយ ចាំធ្វើតេស្ដលើពួកគាត់ ហើយប្រសិនបើពួកគាត់ មានរោគសញ្ញាណាមួយ ទើបយកពួកគាត់មកព្យាបាលនៅមន្ទីរពេទ្យ។ តែបើមិនមានរោគសញ្ញាអ្វីទេ ឲ្យពួកគាត់ព្យាបាលនៅផ្ទះ ហើយផ្ដល់ថ្នាំព្យាបាលជូនពួកគាត់ម្ដង។ យ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះឃុំទាំង៤នោះទេ។
សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចដាក់សង្កាត់មួយចំនួន នៅក្រុងសៀមរាបជាតំបន់ ក្រហម និងលឿងទុំ រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង១៣៖០០ នាទីរសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។
ផែនទីបង្ហាញទីតាំងកំណត់តំបន់ក្រហម និង តំបន់លឿងទុំ ក្នុងភូមិសាស្ត្រក្នុងសៀមរាប រួមមាន៖
” តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រ សង្កាត់ស្លក្រាម,សង្កាត់ស្វាយដង្គំ,សង្កាត់គោកចក,សង្កាត់ជ្រាវ,ភូមិតាវៀន សង្កាត់សាលាកំរើក, និង ភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រម៉ែ
“តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រ សង្កាត់នគរធំ, សង្កាត់ទឹកវិល, សង្កាត់សាលាកំរើក, សង្កាត់ក្របីរៀល,សង្កាត់ស្រង៉ែ,សង្កាត់សំបួរ,សង្កាត់សៀមរាប និង សង្កាត់ចុងឃ្នាស៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ