Connect with us

ព័ត៌មានជាតិ

ផ្ទុះ​កំប៉ុង​ហ្គាស​បង្ក​ឲ្យ​ឆេះ​ផ្ទះ​មួយ​ខ្នង​ នៅ​សង្កាត់​ក្បាលកោះ​

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ផ្ទះ​មួយ​ខ្នង​សង់​ថ្មរ​ក្រោម​ឈើ​លើ​ត្រូវបាន​អគ្គិភ័យ​បំផ្លាញ​អស់​ដែល​តាម​ការអះអាង​ពី​ម្ចាស់ផ្ទះ​គឺ​ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នា​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ​ថ្ងៃទី​១៨​ខែកញ្ញា​នៅ​ភូមិ​ជ្រោយ​អំពិល​២​សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ ​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​អ៊ិ​ត សាវឿន ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ ​មុខរបរ​ជួសជុល​ម៉ូតូ​ និង​លក់​ហ្គាស​។​ផ្ទះ​ជនរងគ្រោះ​ទទឹង​៤​ម៉ែត្រ​បណ្តោយ​៩​ម៉ែត្រ​។

តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា​ មុន​ពេល​កើតហេតុ​មាន​ឮ​សម្លេង​ផ្ទុះ​កំប៉ុង​ហ្គាស​នៅ​ចង្ក្រាន​បាយ​ចេញ​ជា​អណ្តាតភ្លើង​ឆាប​ជា​អណ្តាតភ្លើង​ហើយ​ពុំបាន​យក​ទ្រព្យសម្បតិ​អ្វី​បានឡើយ​។​ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​ស្រែក​ឆោឡោ​ឡើង​និង​សុំ​កិច្ច​អន្តរាគមន៍​។

ដោយឡែក​ប្រភព​ពី​លោក​គ្រី ហ៊ុ​ច មន្ត្រី​ប្រចាំការ​សាលាខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា​ ក្នុង​សភាពការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១១​គ្រឿង​ មក​ជួយ​បាញ់​ពន្លត់​ឲ្យ​រលត់​ទៅ​វិញ​ប្រមាណ​ជា​៥៩​នាទី​ហើយ​ការខាតបង់​គឺ​ទ្រព្យ​ក្នុងផ្ទះ​ស្ទើរ​ទាំងស្រុង​។​ ហើយក៏​ពុំ​បណ្តាល​ឲ្យ​ឆ្លង​រាលដាល​ដល់​អ្នកជិតខាង​ឡើយ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម