Connect with us

ព័ត៌មានជាតិ

ស្ពានដែកបាឡេត៍ កម្រាលឈើថ្មី ២៤ម៉ែត្រ នៅភូមិក្បាលខ្លា បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយនៅថ្ងៃនេះ

បានផុស

នៅ

ស្ពានដែកបាឡេត៍ កម្រាលឈើថ្មី ប្រវែង២៤ម៉ែត្រ ស្ថិតនៅភូមិក្បាលខ្លា(ក្រពើប្រាំ) ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ដើម្បី​ដាក់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ងាយស្រួល ក្នុង​ការ​ដឹក​កសិផល​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​សម្ពោធ​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា​នេះ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ លោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ និង​លោក សំ លាង​ទ្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី​និង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ។

លោក សំ លាង​ទ្រី បានឲ្យ​ដឹងថា​៖ ការសាងសង់​ស្ពានដែក និង​ការសាងសង់​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ភ្នំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​នេះ ត្រូវ​បាន​សាងសង់​ឡើងជា​ស្ពានដែក​បេ​ឡេ​ត៍​កម្រាល​ឈើ​មាន​ប្រវែង​សរុប ២៤​ម៉ែត្រ ទទឹង​ប្រវែង ៤.២​ម៉ែត្រ ឆ្លងកាត់​អូរ​តា​នុប ស្ថិត​ក្នុង​ភូមិ​ក្បាល​ខ្លា​(​ក្រពើ​ប្រាំ​) ឃុំ​ភ្នំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ដោយ​ចាប់ផ្តើម សាងសង់ កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១ និង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១ និង​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​១៩ កញ្ញា​នេះ​។

​លោក សំ លាង​ទ្រី បាន​បន្តទៀតថា ស្ពាន​នេះ​បានផ្តួចផ្តើម និង​ដឹកនាំ​សាងសង់​ដោយ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ខេត្តព្រះវិហារ ប្រធាន​គណបក្ស​ខេត្ត និង​អនុវត្ត​សាងសង់​ដោយ​ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដែលជា​ការចូលរួម​ពី​សប្បុរសជន​ផងដែរ ក្នុងនោះ​រួមមាន​៖ ដែក​ស្ពាន ចូលរួម​ឧបត្ថម្ភ​ពី​សំណាក់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ឈើ​កម្រាល​ស្ពាន និង​សសរស្ពាន​ចូលរួម​ឧបត្ថម្ភ​ពី​សំណាក់ លោក ទេសរដ្ឋមន្ត្រី មាស សុភា សមាជិក គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ និង លោក ប្រាក់ សុវណ្ណ ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះវិហារ​ និង​ជា​អភិបាលខេត្ត​ព្រះវិហារ។ ការ​កែ​សម្រួល​ផ្លូវ និង​កាយ​ប្រឡាយ ចូលរួម​ឧបត្ថម្ភ​ពី​រូបលោក ក្នុង​នោះ​ក៏​មាន ការចូលរួម​ជា​កម្លាំង​ពី​រដ្ឋបាល​ឃុំ​ភ្នំ​ត្បែង​មួយ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ និង​កម្លាំង​ប្រជាពលរដ្ឋ​ផងដែរ)​។

​លោក​សំ លាង​ទ្រី បាន​បញ្ជាក់ថា ក្រោម​ការសម្ពោធ​ស្ពាន​នេះ ក្រុមការងារ​បាន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ ឃុំ​ភ្នំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ដើម្បី​ប្រើប្រាស់​និង​ថែរក្សាទុកជា​សម្បត្តិ​សាធារណៈ​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម