ព័ត៌មានជាតិ
មន្ទីរសាធារណការនិងអាជ្ញាធរខណ្ឌចំនួន៣ នាំយកអំណោយទៅផ្តល់ជូនវរៈសេនាតូចនគរបាលការពារព្រំដែនទិសប្រាសាទព្រះវិហារ
ភ្នំពេញ ៖ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងតំណាងអាជ្ញាធរខណ្ឌចំនួន៣ផ្សេងទៀត មានខណ្ឌពោធិ៍សែនជ័យ,ខណ្ឌព្រែកព្នៅ,និងខណ្ឌកំបូល នាព្រឹកថ្ងៃទី២៣កញ្ញានេះ បានចុះសួរសុខទុក្ខវិរះសេនាតូចនគរបាលការពារព្រំដែនគោកទិស ព្រះវិហារ។

តំណាងមន្ទីរនិងអាជ្ញាធរខណ្ឌទាំង៣ បានបង្ហាញក្តីសោមនស្សរីករាយ និងកោតសរសើរដល់វីរះភាពកងនគរបាលការពារព្រំដែនលេខ៧៩៣រួមជាមួយ កម្លាំងកងយោធពលពលខេមរះភូមិន្ទតាមបណ្តាអង្គភាពផ្សេងៗដែលបានធ្វើ ពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារបូរណៈភាពទឹកដី ប្រឆាំងដាច់ខាត រាល់ការឈ្លានពានណាមួយពីសត្រូវ។

តំណាងអង្គភាពសម្ពន្ធ័មេត្រីភាពបានថ្លែងថា ដោយសារមានវីរៈកងទ័ព,វីរៈនគរបាលការពារព្រំដែន មានសុខសន្តិភាពក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោនេះហើយ ទើបយើងមានឧិកាសធ្វើ ការអភិវឌ្ឍន៍ប្រទេសបានរីកចម្រើនដូចសព្វថ្ងៃ។

តំណាងអង្គភាពសម្ព័ន្ធភាពក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់កុំឲ្យភ្លេចក្នុងការការពារពីការឆ្លងជំងឺកូវីដ-១៩ និងសុំមានការចូលរួមជាមួយអាជ្ញាធរដែនដីក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវគ្មានស្រមោលនេះគឺមេរោគកូវីដ-១៩ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំទើបយើងអាចគេចផុតពីការឆ្លងរាលដាលពីជំងឺកូវីដ-១៩នេះបាន។

អង្គភាពសម្ព័ន្ធភាពទាំង៤ ក៏បាននាំយកអំណោយជាសម្ភារៈ និងថវិកាមួយចំនួនទៅផ្តល់ ជូនវរៈសេនាតូចនគរបាលលេខ៧៩៣ក្នុងនោះមានថវិកាសរុប២៤.៩៤០.០០០រៀលមី៤០កេស,ទឹកក្រូច៨០កេស,ទឹកសុទ្ធ៨០កេស,ទឹកត្រី៥០យួរ,និងទឹកស៊ីវ ៥០យួរផងដែរ៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ