Connect with us

ព័ត៌មានជាតិ

បើកយុទ្ធនាការដាំឈើប្រណិត ៤០០០ដើម ដើម្បីស្តារគម្របបៃតង ក្នុងខេត្តប៉ៃលិនឡើងវិញ

បានផុស

នៅ

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១  បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើយុទ្ធនាការដាំដើមឈើប្រណិត ៤០០០ដើម នៅទីបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត ដើម្បីស្តារគម្របបៃតង ក្នុងខេត្តឡើងវិញ។

លោកស្រីអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការដាំកូនឈើប្រណិតនេះ គឺក្នុងគោលបំណងស្តារគម្របបៃតង និងឈើប្រណិតក្នុងខេត្តឡើងវិញ ព្រមទាំងជំរុញការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ សិស្សានុ-សិស្ស ឲ្យយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍ របស់បរិស្ថាន ធម្មជាតិ ក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ជាពិសេសបណ្តុះគំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលកំពុងតែរងការកាប់បំផ្លាញ ដែលនាំឲ្យឈានទៅរកការបាត់បង់បន្តិចម្តងៗ។

លោកស្រី អភិបាលខេត្តបានបន្តថា «ដូច្នេះយើងទាំងអស់គ្នា ដែលជាអ្នកទទួលផលប្រយោជន៍ពីដើមឈើ គួរគប្បីចូលរួមដាំដុះឡើងវិញ ព្រមទាំងថែរក្សាការពារជីវចម្រុះ និងបរិស្ថានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីរក្សាទុកជាសម្បតិ្តជាតិ និងសម្បត្តិមនុស្សជាតិជាសាកល ក៏ដូចជាលើកស្ទួយមុខ មាត់ខេត្តរបស់យើងផងដែរ»។

លោកឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត បានមានប្រសាសន៍ថាយុទ្ធនាការដាំដើមឈើប្រណិតចម្រុះចំនួន ៤០០០ដើម នៅទីបញ្ជាការជួរមុខទិសទី៣ ប៉ៃលិន-សំឡូត ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន គឺទទួលបានការឧបត្ថម្ភ ពីរដ្ឋបាលខេត្ត ប៉ៃលិន ,អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន, ស្នងការដ្ឋាននរគបាលខេត្តប៉ៃលិន, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើខេត្ត និងយោធភូមិភាគទី៥៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ វិនាទី មុន

យោធាមីយ៉ាន់ម៉ា​បន្តការ​វាយ​ប្រហារ​តាម​អាកាស​ទោះបីមាន​​រញ្ជួយ​ដី​ក៏​ដោយ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ២៨ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម