Connect with us

ព័ត៌មានជាតិ

រយៈពេល៦ខែ ឆ្នាំ២០២៤ ខេត្តប៉ៃលិនមានករណីជំងឺគ្រុនចាញ់តែ៤ករណីប៉ុណ្ណោះ

បានផុស

នៅ


ទិន្នន័យជំងឺគ្រុនចាញ់ប៉ុន្មានឆ្នាំចុងក្រោយនេះសម្រាប់ខេត្តប៉ៃលិនមានការថយចុះគួរអោយកត់សំគាល់ជាខ្លាំង។ នេះបើ​យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តប៉ៃលិន ក្នុងឱកាសបើកិច្ចប្រជុំក្រុមការងារពិសេស សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំត្រីមាសទី២ (ខែមេសាដល់ខែមិថុនា ឆ្នាំ២០២៤) នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន ក្រោមវត្តមានចូលរួមពីលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន និងជាប្រធានក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក
វេជ្ជបណ្ឌិត មាស ថា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ
នៃក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត មាស ថា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ ហ្វាស៊ីប៉ារ៉ូម ឲ្យអស់នៅកម្ពុជា និងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់នៅឆ្នាំ២០២៥ ដូចនេះយើងត្រូវពិនិត្យ និងតាមដានជាប្រចាំពិនិត្យនូវនិន្នាការនៃជំងឺ បើឃើញមានអត្រា កើនឡើងត្រូវរិះរកយុទ្ឋសាស្ត្រថ្មី និងរួមគ្នាដោះស្រាយ
ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់តាមការកំណត់ប្រកបដោយប្រសិទ្ឋភាព និងទទួលបានលទ្ឋផលគាប់ប្រសើរ។

លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន និងជាប្រធានក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ខណៈដែលមកដល់បច្ចុប្បន្ន ករណីជំងឺគ្រុនចាញ់នៅខេត្តប៉ៃលិនទាំងមូល មានចំនួនថយចុះគួរឲ្យកត់សម្គាល់ស្ទើរតែគ្មានករណីកើតឡើង។

ជាក់ស្ដែងសម្រាប់ត្រីមាសទី១ និងទី២ សម្រាប់ឆ្នាំ២០២៤នេះ (គិតចាប់ខែមករា ដល់ខែមិថុនា) ខេត្តប៉ៃលិនមាន​ករណីគ្រុនចាញ់តែ ៤ករណីប៉ុណ្ណោះ ហើយក្នុងនោះគឺបានជាសះស្បើយទាំងអស់។ ដូច្នេះរដ្ឋបាលខេត្តប៉ៃលិន ក៏ដូចជារាជរដ្ឋាភិបាល សង្ឃឹម និងជឿជាក់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៥ ច្បាស់ជាលុបបំបាត់បានជាក់ជាមិនខាន។ ជាពិសេសខេត្តប៉ៃលិន នឹងក្លាយជាខេត្តគំរូឈានមុខគេផងដែរក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់អស់មុនគេ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ទីរសុខាភិបាលខេត្ត ត្រូវមានទំនួលខុសត្រូវខ្ពស់លើការងារបញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ក្នុងការបញ្ច្រាបការយល់ដឹងពីជំងឺគ្រុនចាញ់។ ជាពិសេសក្រុមការងារពិសេសថ្នាក់ខេត្តបន្តការអប់រំពីវិធានការបង្ការជំងឺគ្រុនចាញ់ និងបំផុសលើកទឹកចិត្តចលនាចូលរួមរបស់ប្រជាជន
ក្នុងការអនុវត្តសកម្មភាពលុបបំបាត់ ប្រភពកកើតសត្វមូស ដង្កូវទឹក អនាម័យ បរិស្ថាន និងត្រូវស្វែងរកសេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺឲ្យបានត្រឹមត្រូវ ទាន់ពេលវេលានៅមូលដ្ឋានសុខាភិបាលសាធារណៈដូចជា មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលំនៅដ្ឋានបំផុត ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម