Connect with us

ព័ត៌មានជាតិ

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

បានផុស

នៅ

តាកែវ ៖ លោក កេ​ត ម៉ៅ អភិបាល នៃ​គណៈ​អភិបាលស្រុក​សំរោង ដោយមាន​ការចូលរួម​ពី​លោក ស្វាយ ឧ​ត្ថោ អភិបាលរង​ស្រុក លោក អន បូរ៉ា ប្រធានការិយាល័យ​ផែនការ និង​គាំទ្រ​ឃុំ លោក​មេឃុំ លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ​សំរោង លោក​មេភូមិ បាន​ចុះ​ពិនិត្យ និង​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​នៅក្នុង​មូលដ្ឋាន នា​ថ្ងៃ​ចន្ទ ១៥​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ស្រុក​សំរោង ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​ត្រូវ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ នា​ថ្ងៃនេះ គឺជា​ផ្លូវលំ​ក្រាល​គ្រួស​ធម្មជាតិ ប្រវែង ១,០៨៩ ម៉ែត្រ និង​ទទឹង​ខ្នង​ប្រវែង ៥ ម៉ែត្រ កម្រាស់​គ្រួស ១៥០​ម​ម។ ផ្លូវលំ​មួយ​ខ្សែ​នេះ​មាន​អត្ថប្រយោជន៍​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ ធ្វើ​ដំណើ​រ​ឆ្លងកាត់ ចំនួន ២ ភូមិ រួមមាន ភូមិ​ដីក្រហម និង​ភូមិ​កន្សោម​អក នៃ​ស្រុក​សំរោង ខេត្តតាកែវ ដោយ​ប្រើប្រាស់​ថវិកា​មូលនិធិ​ឃុំ ឆ្នាំ ២០២០​។

ពិធី​បើក​ការដ្ឋាន​នេះ​មានការ​ចូលរួម​ពី​គណៈកម្មាការ​គ្រប់គ្រង​គំរោង​ឃុំ មេភូមិ អនុ​ភូមិ អ្នកទទួលការ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជា​អ្នក​ទទួលផល​ជាច្រើនរូប​ផងដែរ។

សូម​ជម្រាប​ជូន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ អាជ្ញាធរ​ស្រុក​សំរោង ក៏បាន​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ក្រាល​គ្រួស​ធម្មជាតិ​ប្រវែង ៣,៨៦៦ ម៉ែត្រ ទទឹង​ប្រវែង ៥,៥ ម៉ែត្រ ឆ្លងកាត់ ចំនួន ៥ ភូមិ រួមមាន ភូមិ​ស្វាយ​ទង ភូមិ​ត្រាំ​គល់ ភូមិ​អង្គញ់ ភូមិ​ព្រៃ​ជ័រ និង​ភូមិ​ត្រពាំង​ឃ្លោក សម្រាប់​បំរើ​ផលប្រយោជន៍​ជូន​បងប្អូន​រស់នៅ​ស្រុក​សំរោង ខេត្តតាកែវ ដោយ​ប្រើប្រាស់​ថវិកា​មូលនិធិ​ឃុំ ឆ្នាំ​២០២០​។

នា​ឱកាស​នោះ​លោក កេ​ត ម៉ៅ អភិបាល នៃ​គណៈ​អភិបាលស្រុក​សំរោង ក៏បាន​លើកឡើងថា មាន​សន្តិភាព មាន​ផ្លូវ​ល្អ មានការ​អភិវឌ្ឍន៍​គ្រប់​វិស័យ៕
ដោយ ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម