ព័ត៌មានជាតិ
វ៉ាក់សាំង ២០ ម៉ឺនដូស ប្រគល់ ជូនរដ្ឋាភិបាលឡាវ ត្រឹមច្រកទ្វារព្រំដែន ត្រពាំងគ្រៀល
វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនរដ្ឋាភិបាលឡាវ ចំនួន ២០ ម៉ឺនដូស ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ បានប្រគល់ជូនភាគីឡាវ នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ឡាវ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលឡាវនេះ គឺបានបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខមាលភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរកម្ពុជា-ឡាវ។
លោកថា កម្ពុជា-ឡាវ ជាប្រទេសមានព្រំដែនជាប់គ្នា ដូចនេះគោលនយោបាយរបស់រាជរដ្ឋាភិបាលផ្តល់វ៉ាក់សាំងជូនរដ្ឋាភិបាលឡាវនៅពេលនេះ គឺសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនឡាវ និងរួមគ្នាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងនាមជាប្រទេសជិតខាងភូមិ ផងរបងជាមួយគ្នា។
លោកវេជ្ជបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណកម្មការ ការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៃប្រទេសឡាវមានប្រសាសន៍ សម្ដែងការដឹងគុណចំពោះរាជរដ្ឋភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ចំផុតចំពោះសុខភាពប្រជាជនឡាវ។
លោកវេជ្ជបណ្ឌិតបន្តថា ជាក់ស្តែងពេលនេះសម្តេចតេជោ បានផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ ២០ម៉ឺនដូស បង្ហាញឱ្យឃើញនៅភាពទំនាក់ទំនងល្អ ក្នុងនាមប្រទេសស្ថិតក្នុងសមាជិកអាស៊ាន និងក្នុងពេលដែលប្រទេសកម្ពុជាកំពុងទទួលបានជោគជ័យលើកការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕
អត្ថបទៈ ងិនលីម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១៤ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)