ព័ត៌មានជាតិ
កម្ពុជា-ឡាវយល់ព្រមបង្កើនការដោះដូរទំនិញទ្វេភាគី
ប្រទេសកម្ពុជា និង ឡាវបានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ការដោះដូរពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ជាពិសេសការដោះដូរទំនិញតាមព្រំដែនដើម្បីធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរកាន់តែពង្រីកធំបន្ថែមទៀត។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាការងារជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឱកាសនៃដំណើរបេសកកម្មចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវកាលពីថ្ងៃទី២៨ ខែកមរាកន្លងទៅនេះ។
លោកស្រីចម និម្មល បាន សង្ខេបពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលក្នុងនោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តជំរុញបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរដោយ ពិនិត្យលើសក្ដានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងប្តេជ្ញាចិត្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ; ពិនិត្យលទ្ធភាពបង្កើតយន្តការផ្សេងៗដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី;
ជាមួយគ្នានេះដែរ លោកស្រីថា ប្រទេសទាំងពីរក៏ត្រូវពិនិត្យលទ្ធភាព បង្កើតយន្តការប្រជុំប្រចាំឆ្នាំនៃរដ្ឋបាលខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងពិនិត្យលើគំនិតផ្ដួចផ្ដើមដទៃទៀត ដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានឯកភាពរួមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន; និង ជំរុញឱ្យមានការតាំងពិព័រណ៍, វេទិកាធុរកិច្ច និងវិនិយោគ, ទេសចរណ៍, ភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការនៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម ឧស្សាហកម្មឡាវ ជាដើម។

លោកនាយករដ្ឋមន្ត្រីឡាវ បានគាំទ្រចំពោះលទ្ធផលនិងគំនិតផ្តួចផ្តើមដែលរដ្ឋមន្រ្តីពាណិជ្ជកម្មទាំងពីរបានពិភាក្សា និងលើកទឹកចិត្តឲ្យក្រសួង-ស្ថានប័នពាក់ព័ន្ធព្រមទាំងរដ្ឋបាលខេត្តជាប់ព្រំដែនបន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀតសំដៅជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគរបស់ប្រទេសទាំងពីរ ។
កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញទៅប្រទេសឡាវមានទឹកប្រាក់សរុប ១៦ ៨២លានដុល្លារ កើនឡើងជិត៣១៤% ធៀបនឹងឆ្នាំ២០២៣។ ចំពោះមុខទំនិញសំខាន់ដែលកម្ពុជានាំចេញច្រើនជាងគេនោះ ផលិតផលបន្ទះសូឡា និងភេសជ្ជៈ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


