ព័ត៌មានអន្ដរជាតិ
ឡាវប្រឈមខ្យល់ពុលឈានដល់កម្រិតប្រកាសអាសន្ន
នាយករដ្ឋមន្ត្រីឡាវបានអំពាវនាវឱ្យមានការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើការបំពុលខ្យល់ រួមទាំងផ្សែងអ័ព្ទ និងភ្លើងឆេះព្រៃ បន្ទាប់ពីផ្នែកជាច្រើននៃប្រទេសបានកត់ត្រាគុណភាពខ្យល់មិនល្អក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានXinhua នៅថ្ងៃទី១៧ខែកុម្ភៈនេះ។

ប្រជាជនក្នុងប្រទេសឡាវមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ខណៈដែលពួកគេត្រូវបានបង្ខំឱ្យរស់នៅប្រចាំថ្ងៃជាមួយនឹងកម្រិតខ្យល់ពុល PM 2.5 ដែលត្រូវបានកត់ត្រាថា «មិនល្អ» ព្រោះភាគល្អិតល្អនៅក្នុងខ្យល់ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព។
របាយការណ៍ពីក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ បានឱ្យដឹងថា គុណភាពខ្យល់ក្នុងខេត្ត Salavan បានឈានដល់កម្រិតប្រកាសអាសន្ន ដោយកំហាប់ PM 2.5 ឡើងដល់១៤៤មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលលើសពីកម្រិតសុវត្ថិភាព៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ ចំណែកខេត្ត Phongsaly, Xieng Khuang និងរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវវិញ ឃើញមានPM 2.5 លើសពី ១០១ មីក្រូក្រាមក្នុងមួយម៉ែត្រគូប។
PM 2.5 ដែលជាភាគល្អិតល្អិតល្អន់ដែលបណ្តាលឱ្យមានផ្សែងអ័ព្ទ គឺជាសារធាតុបំពុលខ្យល់ដែលមានភាគល្អិតតូចៗដែលមានអង្កត់ផ្ចិតតិចជាង ២.៥ មីក្រូម៉ែត្រ។ ខ្យល់ពុលនេះបានបង្កផលប៉ះពាល់ដល់សម្មភាពរស់នៅរបស់ប្រជាជនយ៉ាងខ្លាំងដោយប្រជាជនជាច្រើនបានពាក់ម៉ាសនិងជៀសការចេញក្រៅ។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ កាលពីចុងខែមករា នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានអំពាវនាវឱ្យមានការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើសកម្មភាពបំពុលខ្យល់ រួមទាំងផ្សែងអ័ព្ទ និងភ្លើងឆេះព្រៃ បន្ទាប់ពីផ្នែកជាច្រើននៃប្រទេសបានកត់ត្រាគុណភាពខ្យល់មិនល្អក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
លោកបានជំរុញគ្រប់វិស័យឱ្យយកចិត្តទុកដាក់លើការទទួលខុសត្រូវបរិស្ថានរបស់ខ្លួនដោយនិយាយថាត្រូវមានសកម្មភាពខ្លាំងជាងនេះដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។
នៅឆ្នាំ២០២៥ រដ្ឋាភិបាលឡាវក្នុងភាពជាដៃគូជាមួយអង្គការអភិវឌ្ឍន៍នានាបានដំឡើងឧបករណ៍ចាប់សញ្ញាគុណភាពខ្យល់ដែលដើរដោយថាមពល AI នៅក្នុងទីតាំងសាលារៀនចំនួន១៥០កន្លែងនៅទូទាំងប្រទេសដើម្បីតាមដានការបំពុលខ្យល់ដែលបង្កគ្រោះថ្នាក់។
គំនិតផ្តួចផ្តើមនេះនឹងជួយអាជ្ញាធរមូលដ្ឋានក្នុងការកំណត់កម្រិតខ្យល់ដែលមិនមានសុវត្ថិភាព និងអនុវត្តវិធានការបង្ការ ដើម្បីធានាបាននូវបរិយាកាសសិក្សាដែលមានសុវត្ថិភាពជាងមុន។ គោលដៅគឺដើម្បីកាត់បន្ថយហានិភ័យសុខភាព លើកកម្ពស់ខ្យល់អាកាសបរិសុទ្ធ និងការពារសុខភាពកុមារនៅទូទាំងប្រទេសឡាវ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


