Connect with us

ព័ត៌មានជាតិ

លោក ទិ​ត សុធា ត្រូវបាន​ជនខិលខូច​យកឈ្មោះ​បង្កើត​គណនី Telegram បង្ហោះ​ផ្សព្វផ្សាយ​នាំ​ឲ្យ​មានការ​យល់ច្រឡំ

បានផុស

នៅ

​លោក ទិ​ត សុធា អនុប្រធាន​ប្រចាំការ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ប្រាប់​កម្ពុ​ជាថ្មី​នា​រសៀល​នេះ​ថា មាន​ក្រុម​ជនខិលខូច បាន​បង្កើត​គណនី Telegram ដោយ​ប្រើប្រាស់​ឈ្មោះ ( Tith Sothea) និង​រូបភាព​របស់​លោក​ផ្ទាល់ ដើម្បី​ធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​រឿង Crypto Currency ក្នុង​ចេតនា ដើម្បី​បង្ក​ឱ្យ​មហាជន​មាន​ការយល់ច្រលំ​ថា លោក​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុមហ៊ុន Crypto Currency ទាំងនោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោក ទិ​ត សុធា បានធ្វើ​ការបដិសេធ​ចំពោះ​ខ្លឹមសារ និង​អត្ថបទ​ទាំងឡាយ ដែល​គណនី Telegram ក្លែងក្លាយ​ទាំង​នោះបាន​បង្ហោះ នៅតាម​បណ្តា Group Telegram ដោយ​ការលើកឡើង​របស់​ពួកគេ មិនមាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​រូបលោក​នោះទេ​។

លោក ទិ​ត សុធា បញ្ជាក់​យ៉ាងនេះ​ថា “​ខ្ញុំ​សូម​ធ្វើការ​បដិសេធ​ចំពោះ​ខ្លឹមសារ និង​អត្ថបទ​ទាំងឡាយ ដែល​គណនី Telegram ក្លែងក្លាយ​ទាំង​នោះបាន​បង្ហោះ នៅតាម​បណ្តា Group Telegram ដោយ​ការលើកឡើង​របស់​ពួកគេ មិនមាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​រូបខ្ញុំ​នោះទេ​។ សូម​សាធារណៈជន​មេត្តា​កុំ​យល់​ច្រឡំ៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម