ព័ត៌មានជាតិ
រដ្ឋបាលក្រុង ចុះយកសំណាកព្រះសង្ឃ ១២ វត្ត ក្នុងចំណោម ៣៣ វត្ត នៃក្រុងបាត់ដំបង មានវិជ្ជមាន ៦ អង្គនាក់
បាត់ដំបង ៖ យោងតាមគោលការណ៍របស់ រដ្ឋបាលក្រុងបាត់ដំបង ស្តីពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយផ្អែកទៅលើការណែនាំ របស់ប្រមុខនៃរាជរដ្ឋាភិបាល គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបថ្មីៗនេះ រដ្ឋបាលក្រុងបាត់ដំបង បានរៀបចំកម្លាំងក្រុមការងារ សហការជាមួយក្រុមគ្រូពេទ្យ ចុះយកសំណាកលើព្រះសង្ឃ ដែលគង្គនៅតាមទីអារាម ចំនួន ៣១ វត្ត និង ២ អាស្រម ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅល្ងាចថ្ងៃទី ២៨ កញ្ញា នេះថា យៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបានដឹកនាំក្រុមការងារ ចុះយកសំណាកបានចំនួន ១២ វត្តហើយ ដោយនៅក្នុងនោះ ក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមាន ទៅលើព្រះសង្ឃ និងចុងភៅ ក្នុងវត្ត ដូចជា វត្តស្លាកែត រកឃើញព្រះសង្ឃ ១ អង្គ និង ចុងភៅ ១ នាក់ វត្តគាមិនារាម (វត្តធម្មយុត្តិ) រកឃើញចុងភៅ ១ នាក់ វត្តដំរីស រកឃើញចុងភៅ ១ នាក់ វត្តថ្មី (ក្រោយផ្សារថ្មី) រកឃើញចុងភៅ ១ នាក់ និងវត្តបច្ឆា រកឃើញព្រះសង្ឃ ១ អង្គ ដោយឡែកសម្រាប់វត្ត ចំនួន ១៩ វត្ត និង អាស្រមចំនួន ២ ទៀត ដែលស្ថិតក្នុងក្រុងបាត់ដំបង ក្រុមការងារនឹងបន្តធ្វើរហូតគ្រប់ចំនួន ។

លោកអភិបាលក្រុងបានសង្កត់ធ្ងន់ថា នៅពេលបញ្ចប់ការងារនេះ ក្រុមការងារនិងបន្តប្រើប្រាស់រថយន្តចល័ត ចុះតាមទីជនបទឆ្ងាយ ដែលទីណាមានទីប្រជុំជន ដែលមានការសង្ស័យ គឺត្រូវសំណូមពរ អោយប្រជាពលរដ្ឋ ស្ម័គ្រចិត្តពិនិត្យសំណាក់ភ្លាមៗនៅទីនោះតែម្តង ។ ដោយលោកបានបន្ថែមថា កាលពីមុននៅក្នុងក្រុងបាត់ដំបង ធ្លាប់តែឮសូរសម្លេងស៊ីរ៉ែនរថយន្តសង្គ្រោះ ដែលចុះយកអ្នកផ្ទុកកូវីដ-១៩ នៅតាមភូមិ ចាប់ពី ១៥០ ជើង ទៅ ២០០ ជើង ប៉ុន្តែសម្រាប់ពេលនេះ គឺឮមិនដល់ ១០០ ជើងនោះទេ ៕
អត្ថបទ ៖ សោ និយមរ័ត្ន








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ