Connect with us

ព័ត៌មានជាតិ

​សម្ដេច ហេង សំរិន និងថ្នាក់ដឹកនាំរដ្ឋសភាច្រើននាក់ ស្ថិតក្នុងការសង្ស័យមានហានិភ័យ​​មធ្យម ក្នុងការឆ្លង កូវីដ-១៩

បានផុស

នៅ

អគ្គលេខាធិការដ្ឋាន ​រដ្ឋសភា បានស្នើឲ្យពិចារណា និងមានវិធានការ ចំពោះតំណាងរាស្រ្ត និងមន្រ្តីរាជការ ដែលពាក់ព័ន្ឋនឹងលោក ឡូយ សុផាត ដែលបានជាប់ពាក់ព័ន្ឋផ្ទាល់ជាមួយ លោក ឆែម សាវុធ ដែលពិនិត្យឃើញថា មានមេរោគ កូវីដ-១៩។នេះបើយោងតាមលិខិតរបស់អគ្គលេខាធិការដ្ឋាន ​រដ្ឋសភា ជូនរដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការដ្ឋាន ​រដ្ឋសភា បានឲ្យដឹងថា មានឥស្សរជន និងមន្រ្តីដែលបានប្រាស្រ័យផ្ទាល់ ដែលបានហូបបាយក្នុងបន្ទប់ជាមួយគ្នា និងបានចូលរួមប្រជុំពេញអង្គរដ្ឋសភា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ និងប្រជុំត្រៀមរៀបចំប្រជុំអនឡាញជាមួយចិន ក្នុងបន្ទប់ជាមួយគ្នា ដែលបានជួបប្រាស្រ័យជាមួយ លោក ឡូយ សុផាត។

​អគ្គលេខាធិការដ្ឋាន ​រដ្ឋសភា បានឲ្យដឹងដែរថា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឡូយ សុផាត បានចូលរួមសម័យប្រជុំពេញអង្គដែលមានអ្នកចូលរួម ចំនួន១១៦រូប និងមន្រ្តីរាជការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល មកការពារច្បាប់មួយចំនួនទៀត។

ចំពោះករណីនេះ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា យល់ឃើញថា អ្នកដែលមានហានិភ័យជាមធ្យម ក្នុងការឆ្លង កូវីដ-១៩ មាន សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ,ឯកឧត្តម ងួន ញិល ,លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ,សម្ដេចចៅហ្វាវាំង គង់ សំអុល ,សម្ដេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម