ជនសង្ស័យ​១៤​នាក់ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​បញ្ជូន​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​១៤​នាក់ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​បញ្ជូន​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

Published

on

ភ្នំពេញ ៖ ក្រៅពី​ការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខណ្ឌដង្កោ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ក៏​មិន​ភ្លេច​ការងារ​បង្ក្រាប​ផង​ដែរ ជាក់ស្តែង​នៅ​ព្រឹក​ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​១៤​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ក្រោយពី​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​មួយចំនួន​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម​។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​បាន​ជនសង្ស័យ​គ្រឿងញៀន​ទាំង​១៤​នាក់ ៣​ករណី​ផ្សេងគ្នា​ធ្វើឡើង​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ជាធំ​ទើប​កម្លាំង​អាវុធហត្ថ​រាជធានី​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង រួមមាន ករណី​ទី​១ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំ​នួន​០២​នាក់ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០២០ នៅ​ចំណុច​ភូមិ​កប់​ភ្លុក និង​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​០២​នាក់​មាន ១ ឈ្មោះ នី ចាន់​និ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្រុកកំណើត ភូមិ​អង្គ​កូ ឃុំ​ព្រែកត្រែង ស្រុក​ស្អាង ខេត្តកណ្តាល​។​, ២ ឈ្មោះ ខាត់ សុខ​ខេ​ម ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត ភូមិ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

ករណី​ទី​២ ៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំ​នួន​០២​នាក់ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​សួន​មិត្តភាព សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទាំង​០២​នាក់​មាន ១ ឈ្មោះ ឡាយ អិត ហៅ វ៉ែនតា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត ភូមិ​ចក្រី​ទីង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។​, ២ ឈ្មោះ ឈឿន សាន ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត ភូមិ​ក្រសាំង ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត​។

ករណី​ទី​៣ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ (​ក្នុងនោះ​ស្រី​០៣​នាក់​) កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុ​ច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ភូមិ​ប្រាំ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។ ជនសង្ស័យ​ទាំង​១០​នាក់​មាន ១ ឈ្មោះ សួង សាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រើស​អេតចាយ​, ២ សួស ណាវី ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​រើស​អេតចាយ​, ៣ ឈ្មោះ ឯក សុធា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ទូរ​សព្ទ​, ៤ ឈ្មោះ សុខ លី ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៥ ឈ្មោះ វី ចិ​ត្ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៦ ឈ្មោះ ណន ភាព ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៧ ឈ្មោះ ផេង សុង​ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៨ ឈ្មោះ យឹម ធា​រី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៩ ឈ្មោះ ទិ​ត្យ សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ១០ ឈ្មោះ យ៉ាន់ ថ​មមី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនសង្ស័យ​ទាំង​១០​នាក់​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។

ប្រភព​បន្ត​ថា ​ក្នុងករណី​ខាងលើ​នេះ​ សមត្ថកិច្ច​ចាប់​យក​វត្ថុតាង​សរុប​រួមមាន​ ក្រាម​ពណ៌​ស​ថ្លា ចំនួន ១២​កញ្ចប់ តូចធំ ​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម។

ដោយមាន​វត្ថុតាង​និង​ចម្លើយ​សារភាព​រួចមក​ ទើប​កម្លាំង​ការិយាល័យ​ជំនាញ​ធ្វើ​បញ្ជូន​ទៅ​តុលាការ៕
ដោយ ៖ វិមាន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម