Connect with us

ព័ត៌មានជាតិ

នៅមិនទាន់មានគោលការណ៍ធ្វើតេស្តគ្រូនិងសិស្សក្រោយបុណ្យភ្ជុំបិណ្ឌនៅឡើយទេ​

បានផុស

នៅ

ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ​ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​៣​ ខែតុលា​នេះ​ឱ្យដឹងថា​រហូតមកដល់​ពេលនេះ​ នៅ​មិនទាន់មាន​គោលការណ៍​ធ្វើតេស្ត​គ្រូ​ និង​សិស្ស​នៅក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅឡើយ​ទេ​។​

លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជននិង​កីឡា​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​តុលា​នេះ​ឱ្យដឹងថា​«នៅ​មិនទាន់មាន​គោលការណ៍​ណាមួយ​តម្រូវឱ្យ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​ទៅលើ​គ្រូ​និង​សិស្ស​ពេល​ចូលរៀន​និង​បង្រៀន​វិញ​ក្រោយ​ពិធីបុណ្យ​ភ្ជុំ​បាន​បញ្ជ​ប់​នោះទេ​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ លោកប្រធាន​មន្ទីរអប់រំ​បាន​បន្តថា ​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​និង​ក្រសួង​អប់រំ​យុវជន​និងកីឡា​បាន​នឹង​កំពុងតែ​យកចិត្តទុកដាក់ ​និង​គិតគូរ​ពី​បញ្ហា​នេះហើយ​។​ ប៉ុន្តែ​សម្រេច​យ៉ាងណាៗ​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នៅ​ថ្ងៃទី​១៥ ​ខែកញ្ញា ​ឆ្នាំ២០២១​ដោយ​ផ្តោតទៅលើ​សិស្ស​ថ្នាក់​ទី​៩​និង​សិស្ស​ថ្នាក់​ទី​១២​ដើម្បី​ត្រៀម​ចូលរួម​ប្រ​ឡង​នាពេលខាងមុខ​នេះ​។​ ប៉ុន្តែ​មុន​នឹង​ចូលរៀន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ​តេស្ត​ដល់​គ្រូហើយ​ជា​លទ្ធផល​រកឃើញ​គ្រូ​ចំនួន​២៤​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ ក្រោយមក​ចូលរៀន​បាន​២​ថ្ងៃ​ក៏បាន​ឆ្លង​ដល់​សិស្ស​ចំនួន​២៣​នាក់​បានធ្វើឱ្យ​បិទ​ថ្នាក់​រៀន​ចំនួន​១៥​ថ្នាក់​នៅ​សាលា​ចំនួន​១៥​។​

លោក ហែម ស៊ីណា​រ៉េត បាន​បន្ថែមថា ចំពោះ​សិស្សានុសិស្ស​ចំនួន​២៣​នាក់ នៃ​ទាំង​៥​សាលា ដែលមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ រហូតមកដល់​ពេលនេះមាន​សិស្ស​ចំនួន​៨​នាក់​ហើយ ដែល​បានជា​សះស្បើយ ក្រោយពី​ធ្វើតេស្ត​លើក​ទី​២អវិជ្ជមាន ហើយ​គ្រូពេទ្យ​អនុញ្ញាត​ពួកគាត់​ត្រឡប់មកផ្ទះ​វិញ និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងៗ​ខ្លួន​ហើយ​មិនមាន​គ្រូឬ​សិស្ស​ដែល​សិក្សា​ជាមួយ​សិស្ស​ទាំង​២៣​នាក់​ខាងលើ​មាន​វិជ្ជមាន​កូ​វីដ​-១៩​ទេ​។​ ប៉ុន្តែ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា មន្ទីរអប់រំ ក៏បាន​រកឃើញសិស្ស​ម្នាក់ទៀតមាន​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ គឺ​នៅពេល​ក្រុមគ្រូពេទ្យ​យក​សំណាក​អ្នកពាក់ព័ន្ធ​តាម​វត្ត​។​

ដើម្បី​ធានាបាន​នូវ​ការបើក​គ្រឹះស្ថានសិក្សា​ឡើងវិញ​នេះ​ឱ្យ​ដំណើរការ​បានល្អ​ប្រសើរ និង​ប្រកបដោយ​ជោគជ័យ ហើយ​យើង​អាច​ទប់ស្កាត់បាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ក្នុង​គ្រឹះស្ថានសិក្សាក្នុងនោះ​លោក​ប្រធាន​អប់រំ​សូម​អំពាវនាវ​ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់បន្ត​ការចូលរួម​អនុវត្ត​វិធានការ​ការពារ​ឱ្យបាន​ខ្ជាប់ខ្ជួន ហើយ​បើ​មានការ​សង្ស័យ​ពី​ស្ថានភាព​សុខភាព​ទាំង​គ្រូ និង​សិស្សសូមឱ្យ​សម្រាក​ធ្វើ​កិច្ចការ​ពី​ផ្ទះ ហើយ​ផ្ដល់ព័ត៌មាន​មក​សាលា​វិញ​ជាបន្ទាន់បើ​ករណី​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ សូម​រាយការណ៍​ផ្ដល់​ព័ត៌មាន​មក​មន្ទីរដើម្បី​មន្ទីរ​ចាត់វិធានការ​បាន​ទាន់ពេលវេលា​។​

លោក ហែម ស៊ីណា​រ៉េត បាន​បញ្ជាក់ថា « សូមឱ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​បន្ត​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ គឺ​ទាំង​គ្រូ​ទាំង​សិស្ស ត្រូវ​ពាក់​ម៉ាស​ឱ្យបាន​គ្រប់ៗ​គ្នា គ្រប់​ច្រកចូល​សាលា​ត្រូវតែមាន​ឧបករណ៍​វាស់​កម្ដៅ ការបាញ់​អាល់កុល និង​រក្សា​គម្លាតជាពិសេស​ការរៀប​សិស្ស​ក្នុង​ថ្នាក់​មិនឱ្យ​លើសពី​១៥​នាក់​ទេ​»៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម