Connect with us

ព័ត៌មានជាតិ

វគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ជាតិ ដល់អ្នកសង្កេតការណ៍ ស.ស.យ.ក ខេត្តស្វាយរៀង តាមប្រព័ន្ធ online zoom

បានផុស

នៅ

នៅ​ថ្ងៃអាទិត្យ ទី​៣ ខែតុលា ឆ្នាំ​២០២១ ឯកឧត្ដម ឌី វិជ្ជា ប្រធាន ស.ស.យ.ក ខេត្តស្វាយរៀង ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អនុប្រធាន ស.ស.យ.ក ​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​បើក​វគ្គ​បណ្ដុះបណ្ដាល​អ្នក​សង្កេតកាណ៍​ជាតិ ស.ស.យ.ក ខេត្តស្វាយរៀង សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១ ដោយ មាន​គ្រូ​ឧទ្ទេសនាមឯកឧត្ដម ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​ប្រធាន​ក្រុម​ប្រតិកម្ម​រហ័ស គ​.​ជ​.​ប ឯកឧត្ដម កេង សុ​ម៉ា​រិ​ទ្ធ តំណាង​ឯកឧត្តម កើត រិ​ទ្ធ សមាជិក​គណៈអចិន្ត្រៃយ៍ ស.ស.យ.ក និង​ជា​ប្រធាន​ក្រុមការងារ​ពិនិត្យ​តាមដាន​យុទ្ធនាការ​ពលរដ្ឋ​ល្អ លោក កែ រឹទ្ធិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​ចូលរួម​ពីប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត លោក លោក ស្រី​សមាជិក​អចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត ក្រុមការងារ ស.ស.យ.ក ចុះជួយ​ក្រុង ស្រុក​ទាំង៨ គណៈកម្មា ធិការ ស.ស.យ.ក និង​ជន​បង្គោល​សង្កេតការណ៍ទាំង៨​ក្រុង​ស្រុក សរុប​ចំនួន ២៧០​នាក់ តាម​ប្រព័ន្ធ online zoom។

ចំពោះ​វគ្គ​បណ្ដុះបណ្ដាល​នេះដែរ ស្វែងយល់​ទៅលើ​ចំនុច​សំខាន់​ដូចជា​

-​រចនាសម្ព័ន្ធ​របស់ គ​.​ជ​.​ប ក្នុង​ក្របខ័ណ្ឌ​ការបោះឆ្នោត ​គឺជា​ស្នូល​នៃ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ

-​តួនាទី និង​ភារកិច្ច​របស់​អ្នកសង្កេតការណ៍​ជាតិ​

-​ក្រមសីលធម៌​អ្នកសង្កេតការណ៍​ជាតិ​

-​នីតិវិធី​នៃ​ការចុះឈ្មោះ​បោះឆ្នោត ការប្ដឹង និង​ការដោះស្រាយ​ពាក្យបណ្ដឹង និង​តារាង​ត្រួតពិនិត្យ​

-​បេសកម្ម​របស់ សស​យក ក្នុង​ការងារ​សង្កេតការណ៍​ដំណើរការ​ចុះឈ្មោះ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​

-​របៀប​ធ្វើ​របាយការណ៍ និង​ទិដ្ឋាការ​ធ្វើដំណើរ​៕

អត្ថបទ៖ ​ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣២ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម