ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ បានផ្ញើសារតាមហ្វេសប៊ុកប្រាប់ទៅលោក សម រង្ស៊ី ថា ធ្វើអ្វីឱ្យល្មមៗបានហើយ ព្រោះប្រទេសកម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចតែលើការនឹកឃើញនោះឡើយ។ ប្រតិកម្មរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានប្រឌិតព័ត៌មានជាថ្មីបង្ហោះលើហ្វេសប៊ុកពាក់ព័ន្ធនឹងជំនួបរវាងឯកឧត្តម និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាជុំវិញសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា ដែលអាជ្ញាធរថៃកំពុងស៊ើបអង្កេត។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានសរសេរបែបនេះថា៖«ជូនលោក សម រង្ស៊ី សូមបញ្ឈប់ជាបន្ទាន់នូវការបញ្ចេញព័ត៌មានមិនពិត និងការចោទប្រកាន់គ្មានមូលដ្ឋានដោយបំភ្លៃក្នុងចេតនាកខ្វក់អាក្រក់ ដើម្បីបំភាន់សាធារណជន និងទម្លាក់កំហុសជារើយៗមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជារបស់យើងខ្ញុំ។ ប្រទេសកម្ពុជា មានច្បាប់ទម្លាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីមួយស្រេចតែការនឹកឃើញនោះទេ ល្មមៗបានហើយ»។
សារយ៉ាងច្បាស់លាស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នេះ គឺជាការឆ្លើយតបទៅនឹងការបោកប្រាស់ បំផ្លើសបំភ្លៃព័ត៌មានរបស់លោក សម រង្ស៊ី។ លោក សម រង្សី តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃអង្គារនេះ បានសរសេរប្រឌិតព័ត៌មានខុសពីសម្តីដើមរបស់ស្ថានទូតបារាំង ហើយអុជអាងចង់ឱ្យអាជ្ញាធរកម្ពុជាសហការជាមួយបារាំង ខណៈដែលសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរថៃ។

ប៉ុន្តែ ខ្លឹមសារដែលលោក សម រង្ស៊ី បានបង្ហោះនេះ គឺខុសទាំងស្រុងពីខ្លឹមសារពិតដែលបង្ហោះលើបណ្តាញសង្គមរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ ខ្លឹមសារពិត គឺស្ថានទូតបារាំងបានសរសេរថា៖«ឯកអគ្គរដ្ឋទូតបារាំង Jacques Pellet បានជួបជាមួយលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដើម្បីពិភាក្សាពីវិធានការនានារបស់អាជ្ញាធរកម្ពុជាទាក់ទងនឹងការស៊ើបអង្កេតរបស់ថៃនៅក្នុងសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា ដែលមានសញ្ជាតិបារាំង។ បារាំងកំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នៅក្នុងដំណើរការស៊ើបអង្កេតនេះ»។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានសរសេរបែបនេះនៅលើបណ្តាញសង្គម X របស់ខ្លួន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ការបន្លំព័ត៌មាន និងបញ្ចេញព័ត៌មានមិនពិតរបស់លោក សម រង្ស៊ី នាពេលនេះ គឺសរបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មិនត្រឹមអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរទេ សូម្បីតែឯកអគ្គរដ្ឋទូតបារាំង និងស្ថានទូតបារាំងប្រចាំកម្ពុជា ក៏លោក សម រង្ស៊ី ដែលកំពុងសំងំជ្រកកោនយ៉ាងសុខសាន្តនៅប្រទេសបារាំងនោះ ក៏មិនញញើតក្នុងការបំផ្លើសបំភ្លៃព័ត៌មានខុសពីខ្លឹមសារដើមទាំងស្រុងនោះដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ