Connect with us

ព័ត៌មានជាតិ

លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ និងអង្គការយូណេស្កូប្រចាំកម្ពុជា ចុះពិនិត្យការងារប្រឈមគ្រោះថ្នាក់ នៅតាមការដ្ឋានក្នុងរមណីយដ្ឋានអង្គរ​

បានផុស

នៅ

លោក ឡុង កុសល អ្នក​នាំពា​ក្យអាជ្ញាធរ​ជាតិអប្សរា បាន​ប្រាប់​កម្ពុ​ជាថ្មីឲ្យ​ដឹងថា នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១ នេះ លេខាធិការដ្ឋាន អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) និង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ត្រួតពិនិត្យ​តាម​ការដ្ឋាន​ប្រាសាទបុរាណ​មួយចំនួន ក្នុង​រមណីយដ្ឋាន​អង្គរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងារ​នេះ​ធ្វើឡើង ដើម្បី​ពិភាក្សា​ស្វែងយល់​អំពី​ដំណើរការ​ជួសជុល​បន្ទា​ន់​ដល់​រចនាសម្ព័ន្ធ​ដែល​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​ត្រូវ​ជួសជុល​បន្ទាន់ ដើម្បី​ធានាបាន​នូវ​ស្ថេរភាព ​និង​ភាពរឹងមាំ​របស់​ប្រាសាទ​យើង​។ ទន្ទឹមនឹងនេះ ក្រុមការងារ​ក៏បាន​បន្ត​មើល​ការរៀបចំ​សោ​ភណ្ឌ​ភាព​តំបន់​ជុំវិញ​រចនា​សម្ពន្ធ​ប្រាសាទ​ឱ្យមាន​លក្ខណ​:​ល្អប្រសើ​ឡើងវិញ​ដោយ​គោរព​និង​រក្សា​ឱ្យបាន​នូវ​តម្លៃនៃសភាព​ដើម និង​បូរណភាព​របស់​អង្គរ​។​

កិច្ចការ​នេះ​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ ដោយ​ត្រូវ​ចុះទៅ​ពិនិត្យមើល​ការងារ​មួយចំនួន​នៅ​ប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទ​បា​យ័ន្ត ប្រាសាទព្រះខ័ន ខ្លោងទ្វារ​តា​កាវ ព្រះ​លានជល់ដំរី និង​ប្រាសាទមេបុណ្យខាងលិច​។​ល​៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម