Connect with us

ព័ត៌មានជាតិ

លោក​ហ៊ុន​ ម៉ា​នី​ ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ ​៖ ​លោក​ហ៊ុន​ ម៉ា​នី សមាជិក​រដ្ឋសភា​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​វីដ​១៩​។​ប៉ុន្តែ​លោក​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដើម្បី​បន្ត​តាមដាន​សុខ​ភាពជា​បន្តទៀត​។

លោក​បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ប៊ុ​ក​របស់​លោក ​នៅ​ថ្ងៃ​នេះ​ថា​ «​នៅ​ព្រឹក​ថ្ងៃទី​០១​ខែធ្នូ ​ឆ្នាំ២០២០​នេះ​ ក្រុម​គ្រូពេទ្យ​របស់​យើង​បាន​មកដល់​លំនៅឋាន​របស់ខ្ញុំ ហើយ​បាន​យក សំណាក​ខ្ញុំ​បញ្ជូន​ទៅ​ធ្វើ​តេស្ត។ ទោះបីជា​ខ្ញុំ​មាន​អារម្មណ៍ល្អ​ដូច​ថ្ងៃ​ណាមួយ​ក៏ដោយ​ការចាត់វិធានការ​នេះ​គឺ​ចាំបាច់​»​។

លោក​បាន​បន្ត​ទៀត​ថា ​ដើម្បី​ចូលរួម​ក្នុង​ជំ​ហ៊ាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ព្រឹត្តិការណ៍​នៃ​“ ថ្ងៃទី ២៨ ខែវិច្ឆិកា​” យើង​គួរតែ​ចូលរួម​និង​អនុវត្តតាម​ការប្រុងប្រយ័ត្ន​នានា​ដែល​ចាំបាច់​។

លោក​បាន​បញ្ជាក់ថា​«​លទ្ធផល​ផ្លូវការ​សម្រាប់​ខ្ញុំ​នៅ​លើ​“ តេស្ត​កូ​វី ដ​១៩” នៅ​ព្រឹក​នេះ​គឺ​“ អវិជ្ជមាន​” ។ ទោះយ៉ាងណា​ខ្ញុំ​នឹងត្រូវ​ស្នាក់នៅ​ដាច់ពីគ្នា​និង​តាមដាន​សុខភាព​របស់ខ្ញុំ​ក្នុងអំឡុងពេល ១៤ ថ្ងៃនេះ​។​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ភ័ក្ត្រ​មិត្ត​រួមការ​ងារ​និង​អ្នក​រាល់គ្នា​ដែល​បាន​ផ្ញើ​ពាក្យ​ដែល​បង្ហាញ​ពី​ក្តីបារម្ភ​និង​ការ​ជួន​ពរ​»​។

គួរបញ្ជាក់​ថា ​លោក ​ហ៊ុន​ ម៉ា​នី គឺជា​សមាជិកសភា​ម្នាក់​ក្នុងចំណោម​ឥស្សរជន និង​មន្ត្រីរាជការ​រដ្ឋសភា​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​ចំនួន​៣១​នាក់​ ដែល​មាន​ហា​នី​ភ័យ​មធ្យម ក្នុងការ​ឆ្លង​កូ​វីដ​១៩​ខណៈ​មន្ត្រីរាជការ​រដ្ឋសភា​ចំនួន​៣៥​នាក់​ទៀត​មាន​ហា​នី​ភ័យ​ទាប៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម