ព័ត៌មានជាតិ
ឃាត់ខ្លួនពលករខ្មែរ២០នាក់បម្រុងលួចឆ្លងដែនចូលប្រទេសថៃ
ពលករខ្មែរប្រុសស្រីចំនួន២០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃត្រូវកម្លាំងចម្រុះឃាត់ខ្លួនបាននៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
វរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣បានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនពលករនេះ បានលោកបានដឹកនាំកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅភូមិបន្ទាយពីរ ឃុំអូរ សំព័រ ស្រុកម៉ាឡៃ ក្នុងនោះលោកបានសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កម្លាំងចម្រុះចេញល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែនក៏បានប្រទះឃើញពលករខ្មែរស្រី ប្រុសចំនួន២០នាក់ នៅត្រង់ចំណុចក្បាលទំនប់ ដែលបម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ ក៏ត្រូវកម្លាំងចម្រុះធ្វើការឃាត់ខ្លួន រួចសួរនាំ និងបានប្រគលទៅឲ្យកម្លាំងជំនាញដើម្បីអនុវត្តទៅតាមច្បាប់បន្ត។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានប្រាប់ឲ្យដឹងថា កម្លាំងចម្រុះធ្វើការល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នាសហការជាមួយ កម្លាំងចម្រុះដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុង សហគមន៍ និងតំបន់ផ្សេងទៀត ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលជាសហគមន៍កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១និង៥១៣និង៥១៤ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង៣ទិសក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរ នាងប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យ ជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំណែកពលករទាំង២០នាក់នោះត្រូវបានកម្លាំងចម្រុះប្រគល់ទៅឲ្យក្រុមគ្រូពេទ្យយកទៅធ្វើតេស្តរហ័ស និងបន្តយកទៅចត្តាឡីស័ក នៅមណ្ឌលព្យាបាលដើម្បីឲ្យបានគ្រប់ចំនួនដែលក្រុមគ្រូពេទ្យដាក់ឲ្យអនុវត្តទើបអាចឲ្យវិញត្រឡប់ទៅផ្ទះវិញបាន៕
អត្ថបទ៖ វ៉ាន់ ណាង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ