Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនបុរសជនជាតិ នីហ្សេរីយ៉ាម្នាក់ រឹបអូសគ្រឿងញៀនជិតកន្លះគីឡូក្រាម

បានផុស

នៅ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិនីហ្សេរីយ៉ា ម្នាក់ និងរឹបអូសគ្រឿងញៀនជិត កន្លះគីឡូក្រាម នៅរាជធានីភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មាន​ពី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​គេហទំព័រ​កាសែត​កម្ពុជា​ថ្មី ទទួលបាន​នា​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​

កាលពី​ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ វេលា​ម៉ោង​២០ និង​៣០​នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៧) ដឹកនាំ​ដោយ លោក​វរសេនីយ៍ ទោ វ័រ វុ​ទ្ធា នាយករង​មន្ទីរ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ស៊ិត វណ្ណ​: ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​ក្រោយ​វត្ត​សន្សំ​កុសល ផ្លូវ​បេតុង សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ Lebechi Charles kelichi ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៨ ជនជាតិ នី​ហ្សេ​រី​យ៉ា កាន់​លិខិត​ឆ្លង​ដែង​លេខ A08315794 មុខរបរ មិន​ពិតប្រាកដ​។វត្ថុតាង​ចាប់យក សារធាតុ​ញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ ៤៩៩.៤០​ក្រាម ។​

ចំពោះ​ជនសង្ស័យ និង​វត្ថុតាង សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម