Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិ​លេខ​២​ក្នុង​ខណ្ឌដង្កោ​ ត្រូវ​ផ្អាក​ការ​ធ្វើ​ដំណើរ​ចាប់ពី​វេលា​ម៉ោង២០និង០០​យប់​នេះ​តទៅ

បានផុស

នៅ

ភ្នំពេញ ៖ យោង​តាម​ការណែនាំ​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ផ្លូវជាតិ​លេខ​២ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ ត្រូវ​ផ្អាក​ការ​ធ្វើដំណើរ​ចាប់ពី​វេលា​ម៉ោង ២០និង០០​យប់ ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ជូន​ដំណឹង ដោយ​ស្ថានភាព​ទឹកជំនន់​បាន នឹង​កំពុង​ហូរ​កាត់​ពីលើ​ផ្លូវជាតិ​លេខ ២ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ទឹក​ហូរ​ច្រោះ បាក់​ជើងទេរ​ផ្លូវ។

ដូច្នេះ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ធ្វើដំណើរ​លើ​ដង​ផ្លូវជាតិ​លេខ​២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការ​បិទ​ចរាចរណ៍​ទាំង​ស្រុង​ជា​បណ្តោះអាសន្ន ចាប់ពី​វេលា​ម៉ោង ២០ និង​០០​យប់ ថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ​២០២០​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី៕
ដោយ ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម