Connect with us

ព័ត៌មានជាតិ

រថភ្លើងដឹកអ្នកដំណើរលើកដំបូងរត់លើផ្លូវដែក ឡាវ-ចិន នឹងមកដល់នៅសប្តាហ៍នេះ

បានផុស

នៅ

រថភ្លើងដឹកអ្នកដំណើរលើកដំបូងរត់លើផ្លូវដែកឡាវ-ចិនដែលគ្រោងនឹងបើកដំណើរការនៅថ្ងៃទី ២ ខែធ្នូ នឹងមកដល់ទីក្រុងវៀងចន្ទន៍នៅសប្តាហ៍នេះ ។

ការិយាល័យនាយករដ្ឋមន្ត្រីកាលពីថ្ងៃចន្ទបានចេញសេចក្តីជូនដំណឹងមួយ ដោយដាក់ឈ្មោះរថភ្លើងដឹកអ្នកដំណើរលើកដំបូងនោះថា ‘Lanxang’ ពោលជាឈ្មោះអតីតកាលរបស់ប្រទេសឡាវ ឬត្រូវបានគេស្គាល់ថាជា រាជាណាចក្រ Lanxang (មានន័យថា ដំរីរាប់លាន) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសឡាវ និងចិនបានព្រមព្រៀងគ្នាបើកសម្ពោធផ្លូវដែកដែលភ្ជាប់ទីក្រុងវៀងចន្ទន៍ជាមួយព្រំដែនចិននៅថ្ងៃទី ២ ខែធ្នូ ពោលជាថ្ងៃដែលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រារព្ធខួបលើកទី ៤៦ របស់ខ្លួន ។

ទន្ទឹមនោះ រថភ្លើងដឹកអ្នកដំណើរទី ២ ដែលក្រុមហ៊ុនផ្លូវដែកឡាវ-ចិនគ្រោងនឹងទិញមានឈ្មោះ ‘Khaenlao’ ជាឈ្មោះឧបករណ៍ប្រគំតន្រ្តីភ្លេងប្រពៃណីដែលត្រូវបានបញ្ចូលជាបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ (UNESCO) ។

គេរំពឹងថា ផ្លូវដែកនេះនឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ ៣០ ទៅ ៤០ ភាគរយបើប្រៀបធៀបទៅនឹងការធ្វើដំណើរតាមផ្លូវគោកដែលជាការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ។

ផ្លូវដែកនេះមានប្រវែង ៤២២.៤ គីឡូម៉ែត្រ ហើយរត់ពីទីក្រុងវៀងចន្ទន៍ទៅព្រំដែនចិនដោយឆ្លងកាត់ខេត្តវៀងចន្ទន៍ ខេត្ត Luang Prabang ខេត្ត Oudomxay និងខេត្ត Luang Namtha ហើយឆ្លងកាត់ផ្លូវរូងក្រោមដីចំនួន ៧៥ ដែលមានប្រវែងសរុប ១៩៧.៨៣ គីឡូម៉ែត្រ ។

ក្នុងនោះផ្លូវដែកនេះមានស្ថានីយ៍ដឹកអ្នកដំណើរចំនួន ១០ នៅទីក្រុងវៀងចន្ទន៍ ទីក្រុង Phonhong ទីក្រុង Vangvieng ទីក្រុង Kasy ទីក្រុង Luang Prabang ទីក្រុង Nga ទីក្រុង Xay ទីក្រុង Namor ទីក្រុង Nateuy និងទីក្រុង Boten ហើយក៏មានស្ថានីយ៍ចំនួន ២២ សម្រាប់ផ្ទុក និងដឹកជញ្ជូនទំនិញផងដែរ ។

គួរបញ្ជាក់ថា ការសាងសង់ផ្លូវដែកនេះប្រើទំហំទឹកប្រាក់ចំនួន ៥.៩៨៦ ពាន់លានដុល្លារ ហើយបានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ ២០១៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Star

ចុចអាន ៖ អ្នកវិទ្យាសាស្ត្រលើកហេតុផលច្បាស់ៗថា កូវីដ មិនមែនមានដើមកំណើតនៅក្នុងរូងភ្នំ ចិន ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម