Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រលើកហេតុផលច្បាស់ៗថា កូវីដ មិនមែនមានដើមកំណើតនៅក្នុងរូងភ្នំ ចិន ទេ

បានផុស

នៅ

បច្ចុប្បន្នពិភពលោកកំពុងស្ថិតនៅក្នុងឆ្នាំទី ២ នៃការរីករាលដាលជំងឺកូវីដ ១៩ ប៉ុន្តែប្រភពដើមនៃជំងឺឆ្លងដែលបានសម្លាប់មនុស្សជិត ៥ លាននាក់នៅតែជាអាថ៌កំបាំង ខណៈអ្នកវិទ្យាសាស្ត្រផ្តល់ការពន្យល់ផ្សេងៗគ្នា រួមទាំងការលើកឡើងពីការលេចធ្លាយនៅក្នុងមន្ទីរពិសោធន៍ចិនផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកអ្នកវិទ្យាសាស្ត្របារាំងមួយក្រុមអះអាងថា វីរុស SARS-CoV-2 មិនមែនមានដើមកំណើតនៅក្នុងរូងភ្នំនៅខេត្ត Yunnan ប្រទេសចិនទេ ។ កាលពីឆ្នាំមុនក្រុមអ្នកស្រាវជ្រាវឥណ្ឌាមួយក្រុមបានបោះពុម្ពផ្សាយអត្ថបទមួយ ដែលក្នុងនោះពួកគេបានណែនាំថា រូងភ្នំ Mojiang អាចជាកន្លែងកើតវីរុសកូរ៉ូណាថ្មី ព្រោះមេរោគនេះស្រដៀងទៅនឹងវីរុស SARS-CoV-2 ដែលត្រូវបានគេរកឃើញនៅរូងភ្នំ Mojiang ក្នុងឆ្នាំ ២០១២ ។

នៅពេលនោះអ្នករុករករ៉ែចំនួន ៦ នាក់បានធ្លាក់ខ្លួនឈឺ ដោយសារជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បន្ទាប់ពីសម្អាតរូងសត្វប្រចៀវដើម្បីជីកយករ៉ែស្ពាន់ ។ បុរសទាំងនោះមានអាយុចន្លោះពី ៣០ ទៅ ៦០ ឆ្នាំ ហើយពួកគេ ៣ នាក់បានស្លាប់ ដោយសារជំងឺនេះ ។ ការពិនិត្យជាបន្តបន្ទាប់បានបង្ហាញថា កម្មកររ៉ែទាំងនោះបានឆ្លងវីរុសកូរ៉ូណាដែលមានឈ្មោះថា RaTG13 ហើយសំណាកមេរោគទាំងនោះត្រូវបានប្រមូលដោយវិទ្យាស្ថានភាគល្អិតទីក្រុងអ៊ូហាន ។

អ្នកវិទ្យាសាស្ត្រឥណ្ឌាបានណែនាំថា វីរុស RaTG13 គឺជាអំបូរជិតស្និទ្ធរបស់វីរុស SARS-CoV-2 ។ ទោះយ៉ាងណាសហការីជនជាតិបារាំងរបស់ពួកគេបានអះអាងផ្ទុយពីនេះ ។

យោងតាមការរកឃើញបឋមនៃការសិក្សារបស់ពួកគេ ដែលនឹងត្រូវបោះពុម្ពផ្សាយនៅឆ្នាំក្រោយបានឲ្យដឹងថា បុគ្គលដែលឆ្លងវីរុស RaTG13 បានបង្ហាញរោគសញ្ញាខុសពីអ្នកជំងឺកូវីដ ១៩ ។ ពួកគេក៏បានចោទសួរផងដែរថា ហេតុអ្វីបានជាគ្រូពេទ្យ និងប្រជាជនដែលជាកម្មកររ៉ែចិនមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ មិនធ្លាក់ខ្លួនឈឺ ។

ទន្ទឹមនោះ ការសិក្សាឡើងវិញអំពីរបាយការណ៍វេជ្ជសាស្ត្ររបស់កម្មកររ៉ែបានបង្ហាញថា មិនដូចអ្នកជំងឺកូវីដ ១៩ នោះទេ ពួកគេបានក្អកឈាម និងមានស្លេស ។ ការស្កេន CT បានបង្ហាញថា អ្នករុករករ៉ែមិនមានស្លាកស្នាមសួត ដែលត្រូវបានគេឃើញនៅក្នុងអ្នកជំងឺកូវីដ ១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យជាច្រើននោះទេ ។

ជាចុងក្រោយការស្រាវជ្រាវនោះបាននិយាយថា “មនុស្សម្នាក់ត្រូវតែឆ្ងល់ថា ហេតុអ្វីបានជាជំងឹកូវីដ ១៩ ដែលសម្លាប់មនុស្សជាង ៥ លាននាក់ និងឆ្លងជាង ២០០ លាននាក់ក្នុងរយៈពេល ១៨ ខែ មិនបង្កឲ្យមានជំងឺអ្វីក្នុងរយៈពេល ៧ ឆ្នាំ ពោលតាំងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៩” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន រឹតតែមានប្រសិទ្ធភាព បើប្រើរួមនឹងថ្នាំ Molnupiravir

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម