ព័ត៌មានជាតិ
ខេត្តសៀមរាប គ្រោងបើកសាលារៀន ឲ្យដំណើរការសាកល្បង នៅដើមសប្តាហ៍ទី៣ ខែតុលានេះ
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា អំពីគម្រោងនៃការបើកដំណើរការសាលារៀនឡើងវិញ។ កិច្ចប្រជុំ ដែលមានការចូលរួមផ្តល់មតិយោបល់ ពីសំណាក់មន្រ្តីតំណាងគណៈអភិបាលស្រុក និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុកទាំង១២របស់ខេត្តសៀមរាប បានឯកភាពគ្នាជាគោលការណ៍ អំពីការបើកដំណើរការសាលារៀនសាកល្បង។
គោលការណ៍នេះ ត្រូវបានដាក់ជាសំណើទៅកាន់អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មការត្រួតពិនិត្យ-វាយតម្លៃការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីសុំសេចក្តីសម្រេចជាផ្លូវការ។បើសិនជាកោលការណ៍នេះ មិនមានការយល់ជំទាស់ទេនោះ ខេត្តសៀមរាបនឹងត្រូវបើកឲ្យដំណើរការសាកល្បង សាលាកម្រិតមធ្យមសិក្សាចំនួន ៤៤សាលា នៅថ្ងៃទី១៨ ខែតុលា និងសាលាកម្រិតបឋមសិក្សាចំនួន ១២៩សាលា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ខាងមុខ។ សាលារៀនទាំងនេះ ស្ថិតនៅក្នុងចំណុះ នៃរដ្ឋបាលស្រុកទាំង ៨ ដែលបានដាក់ពាក្យស្នើសុំកន្លងមក។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍បន្តថា ដំណាក់កាលនៃការរៀនរស់ជាមួយកូវីដ-១៩ គឺជាដំណាក់កាលថ្មីមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន បានជំរុញទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ឲ្យប្រើប្រាស់នូវយន្តការដោយការទទួលខុសត្រូវ ធ្វើឲ្យដំណើរការឡើងវិញ លើវិស័យដែលមានផលប៉ះពាល់។ នៅក្នុងនេះវិស័យអប់រំ ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដូចនេះការមិនដំណើរការសាលារៀន វាជាវិបត្តិសម្រាប់ការរីកចំរើនលូតលាស់ នៃសហគមន៍ និងសង្គមជាតិទាំងមូល នាថ្ងៃអនាគត។
លោកអភិបាលរងខេត្តរូបនេះ បានគូសបញ្ជាក់ថា ឈានមកដល់ពេលនេះ វាគឺជាដំណាក់កាលដែលមិនអាចរង់ចាំការស្ងប់ស្ងាត់ទាំងស្រុង នៃវិបត្តិកូវីដ-១៩នោះទេ តែការប្រុងប្រយ័ត្ន និងការចូលរួម គឺជាមូលដ្ឋាននៃការបោះជំហ៊ាន ឈានចេញពីស្ថានភាពដ៏អាក្រក់ ដែលបង្ករឡើងដោយជំងឺរាតត្បាតកូវីដ-១៩។
យ៉ាងណាក៏ដោយ កិច្ចប្រជុំនេះបានបង្ហាញថា ការបើកដំណើរការសាលារៀនសាកល្បងនៅខេត្តសៀមរាប គឺត្រូវបានត្រៀមរួចជាស្រេច នូវការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ការអនុវត្តវិធានការ ៣ការពារ និង៣កុំ រួមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ផងដែរ។ ទាំងបុគ្គលិកអប់រំ គ្រូបង្រៀន និងសិស្សានុសិស្ស ត្រូវតែធានាថា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយ។ អាជ្ញាធរមូលដ្ឋាន ការិយាល័យអប់រំ គណៈកម្មការទ្រទ្រង់សាលា សមាគមមាតាបិតាសិស្ស រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទទួលខុសត្រូវ ដែលជាពិសេសនោះ គឺការផ្តល់កិច្ចសហការគាំទ្រយ៉ាងពេញទំហឹង ពីមន្ទីរសុខាភិបាលខេត្ត៕
អត្ថបទ៖ គឿន វេត




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ