Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់មួយរូប ស្នើឲ្យក្រុមហ៊ុនឯកជន ងាកមកចំណាយថវិកាខ្លះ ដើម្បីអភិវឌ្ឍន៍ល្ខោនបាសាក់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ដែលជាអ្នកស្រលាញ់វិស័យសិល្បៈមួយរូប បានស្នើឲ្យក្រុមហ៊ុនឯកជន ឬក៏ផលិតកម្ម​នានា ដែលចំណាយថវិកាច្រើន ទៅលើការផលិតបទចម្រៀង គួរតែគិតគូរការចំណាយខ្លះ មកអភិវឌ្ឍន៍ល្ខោនបាសាក់ ដើម្បីមានភាពទំនើប ហើយទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ជាពិសេសយុវវ័យទស្សនាកម្សាន្ដ។

លោក ​ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និងជាអ្នកឃ្លាំមើលបញ្ហាសង្គមមួយរូបដែរនោះ មាន​ប្រសា​សន៍​​នៅថ្ងៃទី១៤ ខែតុលានេះថា ល្ខោនបាសាក់ គឺជាល្ខោនមួយប្រភេទ ដែលមិនមែនត្រូវអភិរក្សនោះទេ តែត្រូវ​យកចិត្ត​ទុកអភិវឌ្ឍន៍ទៅតាមសម័យកាល វិវត្តនៃការចូលចិត្តរបស់មនុស្ស ដែលត្រូវប្រឡងប្រជែង​ជាមួយការវិវត្ត​នៃភាព​យន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍បន្តថា «យើងចូរនាំគ្នាអភិវឌ្ឍន៍ ឥឡូវល្ខោនបាសាក់មិនសូវនាំគ្នាមើល ក្មេងៗ ឥឡូវមិនសូវមើលទេ តែបើចាស់ៗ ចូលចិត្តមើល ដូចជាការចាក់ផ្សាយតាមទូរទស្សន៍អីអញ្ចឹង ទូរទស្សន៍​ជាតិ គឺថា មានការផលិតល្ខោនបាសាក់ ក៏ប៉ុន្តែមធ្យោបាយនៃការផលិតវាស្ដួចស្ដើង មិនបានសម្បូរបែប អញ្ចឹង​ទេការផលិតរបស់យើង ក៏វានៅមានកម្រិតដែរ»។

អ្នកស្រលាញ់វិស័យសិល្បៈរូបនេះ បានឲ្យដឹងបន្ថែមថា រាល់ល្ខោនបាសាក់ ដែលបានចាក់ផ្សាយ នៅលើ​ទូរទស្សន៍​ជាតិនៃកម្ពុជា តែងតែទទួលបានការគាំទ្រទស្សនាពីប្រជាពលរដ្ឋ ជាពិសេសអ្នកនៅតាមទីជនបទ។ លោករដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន មានប្រសាសន៍បន្តទៀតថា «អញ្ចឹងដើម្បីឲ្យល្ខោនហ្នឹង ទាញចំណាប់អារម្មណ៍ទៅ​យុវជន-យុវវ័យរបស់យើងវិញ គួរតែនាំគ្នាអភិវឌ្ឍន៍ល្ខោនបាសាក់ហ្នឹង ឲ្យស្របទៅតាមបច្ចុប្បន្នភាព នៃភាពយន្ត​ដែរ»។

លោក ​ជា ច័ន្ទ​បរិបូរណ៍ បានឧទាហរណ៍ខ្សែភាពយន្តចិន​។ រឿងចិនខ្លះ មានប្រើយុទ្ធសីល ដូចល្ខោនបាសាក់ដែរ តែថា គេចេះអភិវឌ្ឍន៍ទៅមុខធ្វើឲ្យទស្សនិជន ជាពិសេសយុវវ័យចូលចិត្តមើល។ លោកថា ក្រុមហ៊ុន ឬផលិតកម្ម ដែលតែងតែចំណាយថវិកាច្រើន ទៅលើការផលិតបទចម្រៀងផ្សេងៗ គួរតែគិតគូរការចំណាយខ្លះ មកអភិវឌ្ឍន៍ល្ខោន​បាសាក់ ឲ្យមានភាពទំនើបដែរនោះ លោកយល់ថា នឹងអាចទាក់ទាញយុវវ័យ ឲ្យទស្សនាបាន។  

តាមមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ ប្រសិនបើថតល្ខោនបាសាក់មួយ Show ឬមួយភាគ ដើម្បីយកទៅ​ផ្សព្វ​ផ្សាយ​នៅលើទូរទស្សន៍ជាតិ​នៃ​កម្ពុជា ត្រូវចំណាយថវិកាប្រមាណតែ ១ពាន់ដុល្លារប៉ុណ្ណោះ ហើយក្នុងតម្លៃនេះ គឺមាន​ការ​យោគយល់គ្នា​ រវាងក្រុមល្ខោន​បាសាក់ ជាមួយនឹងក្រុមអ្នកផលិត ដើម្បីបន្តនិរន្តភាពនៃការផ្សព្វផ្សាយ​ល្ខោននេះ ជូនដល់ប្រជាពលរដ្ឋ បានទស្សនា៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម