ជីវិតកម្សាន្ដ
ប្រធានក្រុមល្ខោនបាសាក់ ចង់ឃើញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ បង្កើតកម្មវិធីសិល្បៈបុរាណជាតិ
លោក អុល សំអាង ដែលជាប្រធានក្រុមដឹកនាំសិល្បៈល្ខោនបាសាក់មហាជន អុល សំអាង វង់ទីរាជាធានីភ្នំពេញ ថ្មីៗនេះ បានបង្ហាញពីចេតនារបស់លោក ដោយចង់ឃើញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ បង្កើតកម្មវិធីសិល្ប:បុរាណជាតិ សិល្ប:ផ្តល់មកនៅការអបរំ គុណធម៌ សីលធម៌ ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

កន្លងមក ដោយការព្រួយបារម្ភខ្លាចបាត់បង់សិល្ប:បុរាណខ្មែរ តួឯកល្ខោនបានសាក់រូបនេះ ធ្លាប់ចេញមកស្នើដោយទទូចដល់ភាគីពាក់ព័ន្ធ និងពលរដ្ឋខ្មែរទាំងអស់ រួមគ្នាលើកស្ទួយដល់វិស័យល្ខោនបាសាក់ ក្នុងន័យដើម្បីជំរុញឲ្យកាន់តែមានភាពល្បីល្បាញខ្លាំងឡើងថែមទៀត។
លោក អុល សំអាង ក៏ត្រូវបានគេកត់សម្គាល់ថា លោកតែងអំពាវនាវឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានមហាជនខ្មែរ ក្នុងការរួមគ្នាផ្សព្វផ្សាយអភិរក្សនូវមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ កុំឲ្យបាត់បង់ឬធ្លាក់ចុះ។ ទន្ទឹមនេះ លោកក៏បានសម្តែងក្តីព្រួយបារម្ភផងដែរ ព្រោះខ្លាចល្ខោនបាសាក់បាត់បង់ទម្រង់ ខណ:វង់ខ្លះ ហាក់បីកំពុងតែសម្តែងក្លាយខុសទម្រង់សិល្ប:ដើម។

សូមបញ្ជាក់ដែរថា ក្រៅតែការបារម្ភនិងការអំពាវនាវរបស់លោក កន្លងមកក៏ឃើញមានតារាចម្រៀងរ៉េប ពូឃ្លាំង បានចេញមុខស្នើយ៉ាងទទូចដល់មហាជន និងអ្នកគាំទ្រ ឲ្យរួមគ្នាជួយផ្សព្វផ្សាយអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ប្រកបដោយគំរូកុំឲ្យបាត់បង់ ឬធ្លាក់ចុះវិស័យសិល្ប:បុរាណខ្មែរមួយនេះផងដែរ៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


