ជីវិតកម្សាន្ដ
លោក អុល សំអាង ព្រួយបារម្ភខ្លាច ល្ខោនបាសាក់ សម្តែងក្លាយបាត់បង់ក្បួនខ្នាតសិល្បៈបុរាណ
លោក អុល សំអាង ដែលជាប្រធានក្រុមដឹកនាំសិល្បៈល្ខោនបាសាក់មហាជន អុល សំអាង វង់ទីរាជាធានីភ្នំពេញ បានបង្ហាញក្តីព្រួយបារម្ភខ្លាំងដោយ ក្លាចល្ខោនបាសាក់បាត់បង់ទម្រង់ ខណៈវង់ខ្លះហាក់កំពុងតែសម្តែងក្លាយខុសទម្រង់សិល្បៈដើម។

តាមការកត់សម្គាល់ នេះពុំមែនទើបជាលើកទី១ នោះទេដែលលោក អុល សំអាង បានចេញមុខនិយាយអះអាងការព្រួយបារម្ភ ក្លាចការសម្តែងរបស់ក្រុមល្ខោនបាសាក់មួយចំនួនលេងខុសពីទម្រង់ដើម។ តួឯក ល្ខោនបានសាក់រូបនេះ បានស្នើរដោយទទូចដល់ភាគីពាក់ព័ន្ធ និងកូនខ្មែរទាំងអស់ត្រូវរួមគ្នាលើកស្ទួយដល់វិស័យល្ខោនបាសាក់ដើម្បីជំរុញកាន់តែមានភាពល្បីល្បាញ។
លោក អុល សំអាង និយាយឲ្យដឹងថា លោកកត់សម្គាល់ថា វង់ល្ខោនបាសាក់ខ្លះហាក់បីដូចសម្តែងក្លាយទៅៗហើយ ព្រួយណាស់ខ្លាចបាត់ទម្រង់។ លោកថា ទម្រង់ល្ខោនបាសាក់គឺ អភិរក្សអភិវឌ្ឍន៍ចំទម្រង់នឹងត្រូវការប្រយ័ត្នប្រយែងបំផុតក្រុម អុល សំអាង រាជធានីភ្នំពេញ ពីមួយឆ្នាំទៅមួយឆ្នាំបានពង្រឹងសមត្ថភាពសិល្បករសម្តែងប្រកាន់វិន័យ សីលធម៌ សិល្បៈ មិនបណ្តែត បណ្តោយ អោយសិល្បករ សម្តែងគ្មានសណ្ដាប់ធ្នាប់មិនល្អនោះទេ។

លោកបន្តទៀតថា កត្តាទាំងនេះហើយដែលយើងជាសិល្បករត្រូវតែគុណភាពប្រសិទ្ធភាពសម្តែងឲ្យកាន់តែរីកចម្រើនប្រសើរដើម្បីបម្រើមហាជនខ្មែរ ដូច្នេះហើយក្រុមល្ខោន អុល សំអាង រាជធានីភ្នំពេញកំពុងតស៊ូសម្តែងយ៉ាងសកម្ម រិះរកមធ្យោបាយបច្ចេកទេសសម្តែងថ្មីៗប្លែកៗ បម្រើអារម្មណ៍ក្នុងពេលចេញទៅសម្ដែងតាមកម្មវិធីផ្សេងៗ។
លោក អុល សំអាង បន្ថែមថា លោកក៏អរគុណសមាន ចិត្តបងប្អូនជួយជាមតិយោបល់បន្ថែម ក្នុងការកែប្រែចំណុចដែលក្រុមលោកមានខ្វះចន្លោះនឹងសូមបងប្អូនប្រិយមិត្តមហាជនខ្មែរជួយជ្រោមជ្រែងចូលរួមផ្សព្វ ផ្សាយល្ខោនបាសាក់ខ្មែរយើងកុំឲ្យធ្លាក់ចុះ។

លោកនិយាយដែរថា កន្លងមកពេលឃើញបង្ហោះរូបភាពបែបទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរគឺមិនសូវចែករំលែកបន្តទេ លោកពិបាកចិត្តណាស់ខ្លាចតែល្ខោនបាសាក់សម្តែងក្លាយទៅៗធ្វើឲ្យបាត់ក្បួនខ្នាតសិល្បករបុរាណដូចពួកយើងសល់តិចតួចណាស់ មេត្តាជ្រោងជ្រែងគាំពារទ្រទ្រង់ក្រុមល្ខោនបាសាក់៕
អត្ថបទ៖ ចាន់រ៉ា



-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


