Connect with us

ព័ត៌មានជាតិ

ដឹង​មូលហេតុ​អំពី​យុវជន​វ័យ​១៥​ឆ្នាំ​បាន​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន​ទាំង​ខ្លួន​នៅ​វ័យក្មេង

បានផុស

នៅ

បាត់ដំបង ៖ យុវជន​វ័យក្មេង​ម្នាក់​បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួន​ដោយសារ​តែមាន​វិបត្តិ​ផ្លូវចិត្ត​ក្នុង​ក្រុមគ្រួសារ​ទើប​ទល់​គំនិត​ខិត​ខ្លី​សុខចិត្ត​ប្រល័យ​ជីវិត​ខ្លួនឯង​ឲ្យ​បាន​ចាក​ផុតពី​វិបត្តិ​ផ្លូវចិត្ត​រាល់ថ្ងៃ​របស់ខ្លួន​។

បើតាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​មក​ថា ករណី​យុវជន​វ័យក្មេង​បានធ្វើ​អត្តឃាត​ខ្លួនឯង​ឯង​លើ​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២១​នៅវេលា​ម៉ោង​១០​និង​០៥​នាទី​នៅ​ចំណុច​ក្រុមទី​៣​ភូមិ​ខ្នាចរមាស​ឃុំ​អំ​ខ្នាចរមាស​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​សាកសព​ជនរងគ្រោះ​ឈ្មោះ​សៅ ខេ​វិ​ន​ភេទ ​ប្រុស​អាយុ​១៥​ឆ្នាំមាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​។

​បើតាម​សមត្ថកិច្ច​ស្រង់​សម្តី​របស់​ឈ្មោះ​ឈិន ឈន​ ភេទ​ប្រុស​អាយុ​៨៧​ឆ្នាំ មាន​ទីលំនៅ​កើតហេតុ​ខាងលើ​ដែល​ត្រូវជា​ជីតា​ បង្កើ​ត​រស់នៅ​ជាមួយគ្នា​បាន​បំភ្លឺថា កាលពី​ថ្ងៃទី​១៥​ខែតុលា​នៅវេលា​ម៉ោង​០៧​ព្រឹក​ចៅ​របស់ខ្ញុំ​បាន​នៅផ្ទះ​ជាមួយ​ខ្ញុំ​ចំណែក​ឪពុកម្ដាយ​និង​បងប្រុស​វា​បាន​ចេញទៅ​លក់ដូរ​អីវ៉ាន់​នៅឯ​ផ្សារ​ខ្នាចរមាស​ដូច​សព្វដង​។​រហូតដល់​ម៉ោងជាង​០៧​ព្រឹក​ប៉ា​របស់​វា​បាន​ទិញ​បាយ​ទុកឱ្យ​វា​១​ប្រអប់​ហើយ​ប៉ា​របស់​វា​ក៏​ត្រឡប់​ទៅ​កន្លែង​លក់ដូរ​វិញ​។

ក្រោយមកទៀត​វា​មិនបាន​ហូប​ទេ​បាយ​នោះ​ព្រោះ​វា​ចេះតែ​ដើរ​ចុះ​ដើរ​ឡើង​នៅផ្ទះ​ដោយ​គ្មាន​និយាយ​អ្វី​ទេ​រហូតដល់​ម៉ោង​ប្រហែលជា​០៩​ជាង​ក៏​បាត់​ចៅ​មិនឃើញ​ហើយ​ពេលនោះ​បងប្រុស​របស់​វា​ឈ្មោះ​សៅ ឡាយ​ហុង ​ក៏បាន​មកដល់​ហើយ​បាន​ស្រែក​ហៅរក​ប្អូន​”​សព​’​របស់​វា​តែ​មិនឮ​ឆ្លើយ​បង​វា​ក៏​ដើរ រកមើល​ជុំវិញ​ផ្ទះ​ក៏​ប្រទះឃើញ​ប្អូន​របស់​វា​បាន​ចងក​ស្លាប់​នៅ​ហ្នឹង​ដើម​ល្មុត​នៅក្បែរ​ផ្ទះ​បាត់ទៅហើយ​។

បើតាម​ការបំភ្លឺ​ពី​ឈ្មោះ​សាវ ឡាយ​ហុង​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ ត្រូវជា​បង​បង្កើត​សព​ប្រាប់​សមត្ថកិច្ច​បំភ្លឺថា កាលពី​ថ្ងៃទី​១៥​ ខែតុលា​ នៅ​វេលា​ម៉ោង​០៧​ខ្លួន​បាន​ចេញទៅ​ជួយ​លក់​អីវ៉ាន់​ជាមួយ​ប៉ា​ម៉ាក់នៅ​ផ្សារ​ខ្នាចរមាស​រហូតដល់​ម៉ោង​ប្រហែល​០៩​ជាង​ខ្លួន​ក៏បាន​ត្រឡប់មកវិញ​ពេល​មក​ដល់​ផ្ទះ​ឃើញ​ប្រអប់​បាយ​ដែល​ប៉ា​របស់​ខ្លួន​បាន​ទិញ​ដើម្បី​ទុក​ឲ្យ​ប្អូន​ហូប​តែ​មិនឃើញ​ហូប​ខ្លួន​ក៏បាន​ស្រែកហៅ​តែ​មិនឮ​ឆ្លើយតប​ហើយក៏​បាន​សួរ​ទៅ​ជីតា​គាត់​ប្រាប់​ថា ​វា​នៅ​ជាមួយ​តា​មិញ​នេះឯង​ពេលនោះ​ខ្លួន​ក៏បាន​ដើរ​ឆ្វែល​ផ្ទះ​គេ​រកមើល​ក៏បាន​ឃើញ​ប្អូនប្រុស​របស់​ខ្លួន​បាន​ចងក​នៅ​នឹង​ដើម​ល្មុត​ហើយ​ពេលនោះ​ខ្លួន​ក៏បាន​ទៅ​ស្រាយ​ដើម្បី​ទម្លាក់​ចុះ​ហើយក៏​យក​មក​ដាក់​នៅក្នុង​ផ្ទះ​ស្មានថា​ប្អូន​វា​មិនទាន់​ស្លាប់​ក៏បាន​ជួយ​ធ្វើ​ចលនា​ដែរ​តែ​មិន​អាចជួយ​បាន​។

ក្រោយពី​បាន​ស្តាប់​សាក្សី​បំភ្លឺ​ទាំង​២​នាក់​ខាងលើ​ស្របតាម​សមត្ថកិច្ច​បាន​ធ្វើ​ការ​ពិនិត្យ​លើ​សាកសព​ផង​បាន​រក​ឃើញ​ថា ​នៅត្រង់​ក​សព​មាន​ស្នាម​ខ្សែ​រឹត​ហើយ​លើ​ប្រដាប់​ភេទ​មាន​ទឹកកាម​នឹង​មាន​ចេញ​លាមក​ផង​ដែរ​ដូច្នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ជនរងគ្រោះ​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​(​ចងក)​ដោយ​ខ្លួនឯង​គ្មាន​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នោះទេ​។

ស្របតាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ​ក៏បាន​បែក​ធ្លាយ​អំពី​មូលហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​របស់​ជ​ន​រងគ្រោះ​ផង​ដែរ​ គឺ​ដោយសារ​មាន​វិបត្តិ​ផ្លូវចិត្ត​ក្នុង​ក្រុម​គ្រួសារ​ដោយសារ​ឪពុកម្ដាយ​កៀបសង្កត់​ផ្លូវចិត្ត​ខ្លាំងពេក​មិន​ឲ្យ​ដើរលេង​ព្រោះ​ខ្លាច​ប្រើប្រាស់​គ្រឿងញៀន​នឹង​ខ្លាច​ឆ្លង​ជំងឺ​កូ​វីត​១៩​ផង​។ ​ហើយ​សាកសព​ក៏បាន​ប្រគល់ជូន​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​នីតិ​វិធី​នៃ​វិធានការ​៕​

ដោយ ៖ សៅ សារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

Sokha Hotels

ព័ត៌មានពេញនិយម