Connect with us

ព័ត៌មានជាតិ

សាក្សី​ប្រាប់​រឿងហេតុ មុនកូន​ប្រុស​ម្ចាស់ការ៉ាស់​សាំង​ PTT បាញ់សម្លាប់ខ្លួន

បានផុស

នៅ

ភ្នំពេញ​៖​ បុរសម្នាក់ដែលគេស្គាល់ថាជាកូនរបស់ថៅកែស្ថានីយ៍ប្រេងឥន្ទៈPTTសាខាផ្លូវព្រៃស​ បានយកកាំភ្លេីងបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង១០នាទីព្រឹក​ ថ្ងៃទី២១​ ខែតុលាឆ្នាំ២០២១​ នៅចំណុច​បន្ទប់ទឹកស្ថានីយ៍ប្រេងPTTព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ឡី សុក្រិត្យ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការាសសាំង PTT ព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍សមត្ថកិច្ចបើ​យោងតាមចម្លើយសាក្សីរស់នៅជាមួយគ្នាបានឆ្លើយថា ក្នុងរយៈ​ពេលប្រហែល​១ខែកន្លងមក​នេះ​ជនរងគ្រោះ​មានវិបត្តិក្នុងគ្រួសារ​ និងមិនសូវនិយាយស្ដីអ្វីឡើយ ហើយតែងតែនៅក្នុងបន្ទប់ម្នាក់ឯង​។ លុះដល់ថ្ងៃកើតហេតុ វេលាម៉ោងប្រហែល៧៖១០នាទី នៅពេលដែលសាក្សីមកពីហាត់ប្រាណវិញ​មិនឃើញជនរងគ្រោះនៅក្នុងបន្ទប់​ក៏ទៅរកមើលក្នុងបន្ទប់ទឹក ឃើញស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហេីយ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម