Connect with us

ព័ត៌មានជាតិ

បុគ្គលិកសុខាភិបាលដល់ទៅ ១៨ម៉ឺននាក់ ត្រូវស្លាប់ដោយសារកូវីដ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) និយាយថា ជំងឺកូវីដ-១៩បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បុគ្គលិកសុខាភិបាល ហើយអាចសម្លាប់ពួកគេពី ៨០,០០០ ទៅ ១៨០.០០០ នាក់។

តាមការលើកឡើងរបស់ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា បុគ្គលិកថែទាំសុខភាពត្រូវតែផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំង ហើយលោកបានរិះគន់ភាពអយុត្តិធម៌ក្នុងការចែកចាយថ្នាំបង្ការ។

ការស្លាប់នេះ បានកើតឡើងនៅចន្លោះខែមករាឆ្នាំ ២០២០ ដល់ខែឧសភាឆ្នាំនេះ។

ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus

គួរបញ្ជាក់ថា មានបុគ្គលិកថែទាំសុខភាពប្រមាណជា ១៣៥ លាននាក់នៅទូទាំងពិភពលោក។

លោកវេជ្ជបណ្ឌិត Tedros និយាយថា “ទិន្នន័យពីប្រទេសចំនួន១១៩ បង្ហាញថា ជាមធ្យមបុគ្គលិកសុខាភិបាល ២ នាក់ក្នុងចំណោម ៥ នាក់នៅទូទាំងពិភពលោក បានទទួលថ្នាំបង្ការពេញលេញ។ ប៉ុន្តែជាការពិត អត្រាជាមធ្យមទាំងនោះ ត្រូវបានលាក់បាំង នៅទូទាំងតំបន់និងក្រុមសេដ្ឋកិច្ច”។

លោកវេជ្ជបណ្ឌិត Bruce Aylward មេដឹកនាំជាន់ខ្ពស់នៅ WHO

មុននេះ លោកវេជ្ជបណ្ឌិត Bruce Aylward មេដឹកនាំជាន់ខ្ពស់នៅ WHO បាននិយាយថា វិបត្តិកូវីដអាចអូសបន្លាយយ៉ាងជ្រៅចូលទៅក្នុងឆ្នាំ ២០២២”។

មានប្រជាជនអាហ្វ្រិកតិចជាង ៥% ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំង បើប្រៀបធៀបទៅនឹង ៤០% នៅទ្វីបផ្សេងទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អឺរ៉ុប ជាទ្វីបតែមួយគត់ ដែលករណីឆ្លងកូវីដ កើនឡើង កាលពីសប្តាហ៍មុន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម