Connect with us

ព័ត៌មានជាតិ

ចិន ផ្តល់ថវិកា ១០លានដុល្លារទៅក្នុងមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន

បានផុស

នៅ

ប្រមុខ​ដឹកនាំ​អាស៊ាន​ចិន​បាន​ឯកភាពគ្នា​ដំឡើង​​កិច្ច​សហ​ប្រតិបត្តិ​ការ​ពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។​ ជាមួយគ្នានេះ​ចិន​បានផ្តល់​ថវិកា​១០​លានដុល្លារ​ទៅក្នុង​មូលនិធិ​កិច្ច​សហការ​អាស៊ាន​-​ចិន ជាពិសេស​ដើម្បី​ជំរុញ​ការគាំទ្រ​ដល់​និស្សិត​ពី​អាស៊ាន​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ។ នេះ​បើ​យោងតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី២៦​ ខែតុលា​ឆ្នាំ២០២១ ដែលជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចិន​លើក​ទី​២៤ ។​

លោក កៅ គឹមហួន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៤ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​ចិន បានអនុម័ត​ទៅលើ​ឯកសារ​ចំនួន​៣ និងធ្វើការ​កត់សម្គាល់​ទៅលើ​ឯកសារ​ចំនួន​២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការអនុម័ត​ទៅលើ​ឯកសារ​ចំនួន​៣​រួមមាន​ទី​១-​សេចក្ដីប្រកាស​រួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​ដើម្បី​អបអរសាទរ​ខួប​អនុ​ស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន​។​ ទី​២- សេចក្ដីប្រកាស​រួម​អាស៊ាន​-​ចិន​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​អាស៊ាន​ស្ដារឡើងវិញ​គ្រប់​ជ្រុងជ្រោយ និងទី​៣- សេចក្ដីប្រកាស​រួម​អាស៊ាន​-​ចិន ស្ដីពី​ការពង្រឹង​ការអនុវត្ត​បៃតង​និង​ប្រកបដោយ​ចីរភាព ។ ឯកសារ​ចំនួន​២ ដែល​ធ្វើការ​កត់សម្គាល់​រួមមាន​ទី​១-​វឌ្ឍនភាព​ស្ដីពី​ការអនុវត្ត ផែនការ​សកម្មភាព​ដើម្បី​អនុវត្ត​ជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន ដើម្បី​សន្តិភាព​និង​វិបុលភាព​ឆ្នាំ​២០២១-២០២៥, ទី​២- ឯកសារ​ទស្សនទាន​ស្តីពី​ការពង្រឹង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​បច្ចេកទេស​របស់​ចិន​ជាមួយ​អាស៊ាន ។​

លោក​បាន​បន្ត​ឲ្យ​ដឹងថា ​ឆ្នាំនេះ​អាស៊ាន​-​ចិន​បានធ្វើ​មិត្ត​ជាមួយគ្នា​៣០​ឆ្នាំ​ហើយ​, ក្នុង​រយៈពេល ៣០​ឆ្នាំ ,​ធ្វើជា​ដៃគូ​សន្ទនា​រយៈ ២៥​ឆ្នាំ ,​ដៃគូ​យុទ្ធសាស្ត្រ ១៨​ឆ្នាំ ។ អ្វីដែល​សំខាន់ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​ចិន​បាន​ឯកភាព​ដំឡើង​ភាពជា​ដៃគូ​នេះ​ពី​ដៃគូ​យុទ្ធសាស្ត្រ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ហើយ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​ចិន បាន​ឯកភាពគ្នា នឹងមាន​កិច្ចប្រជុំ​ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន នៅ​ខែក្រោយ ។ ក្នុង​រយៈពេល​៣០​ឆ្នាំកន្លងមក​នេះ​ ចិន​បាន​ក្លាយជា​ប្រទេស មាន​ពាណិជ្ជកម្ម​ធំជាងគេ​ជាមួយ​អាស៊ាន ​ហើយ​វិនិយោគក៏មាន​ច្រើនជាងគេ​ដែរ ។ ចិន​បាន​ក្លាយជា​ប្រភព​ទី​៤ នៃ​វិនិយោគ​ក្នុងប្រទេស​អាស៊ាន​ផងដែរ ។

ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​អបអរសាទរ​ និង​ចាត់ទុក​ឆ្នាំ​២០២១ នេះ ជា​ឆ្នាំ​កិច្ចសហប្រតិបត្តិការ​កា​រ​អភិវឌ្ឍ​ដោយ​ចីរភាព​អាស៊ាន​-​ចិន ។ លើសពីនេះ​ទៀត​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ថ្លែងអំណរគុណ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ចិន​ដែល​បាន​ផ្ដល់នូវ​ការគាំទ្រ​ជាច្រើន​ជាពិសេស​ការផ្តល​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​អាស៊ាន​ផ្ដល់​ការគាំទ្រ​ក្នុង​ការកសាង សហគមន៍​អាស៊ាន បន្ត​គាំទ្រ​ដល់​សមាហរណកម្ម​អាស៊ាន ហើយ​ជាពិសេស​ទៀត​គឺ​បន្តធ្វើ​យ៉ាងណា​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​ជាច្រើន​វិស័យ​ជាពិសេស​ទៀត​នោះ​គឺ​លោក នាយករដ្ឋមន្ត្រី​ចិន​បានលើកឡើង​ដោយ​ធ្វើយ៉ាងណា​កសាង​សម្ព័ន្ធភាព​និង​កិច្ចសហការ​លើ​វិស័យ​សុខាភិបាល ហើយនឹង​បន្ត​ពង្រឹង​និង​ពង្រីក​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយគ្នា ។​ជាពិសេស​ទៀត​ក្នុងការ​លើកតម្កើង​ក្នុងការ​អភិវឌ្ឍ​ដើម្បី​គាំទ្រ​គ្នា​ទៅវិញទៅមក​ហើយនឹង​បន្ត​គាំទ្រ​លើ​ន​វា​នុ​វត្ត​ទាំងសងខាង​ផងដែរ​នឹង​បន្ត​ជំរុញ​កិច្ចសហការ​បៃតង​។​លើសពីនេះ ទៀត​ភាគី​ចិន​នឹង​បង្កើន​ថវិកា​ចំនួន ១០​លាន​ដុល្លារ​ទៀត​ទៅក្នុង​មូលនិធិ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ចិន ជាពិសេស​ដើម្បី​ជំរុញ​ការគាំទ្រ​ដល់​និស្សិត​ពី​អាស៊ាន​ទៅ​សិក្សា​នៅ ប្រទេស​ចិន ។ ជារួម​កិច្ចប្រជុំ​ទទួលបាន​លទ្ធផល​ជាច្រើន​ហើយ​ភាគី​ទាំង​២ ក៏បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​និង​ការបន្ត​ចរចា ទៅមុខទៀត​ពាក់ព័ន្ធ​នឹង COC ៕

អត្ថបទ៖ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម