Connect with us

ព័ត៌មានជាតិ

រថយន្ត​កូរ៉េ​ពីរ​គ្រឿង​បើក​កៀរ​គ្នា​នៅ​ចំណុច​​ស្ដុប​ចំការ​ដូង និង​ជ្រុល​ទៅ​បុក​កន្លែង​លក់​សាច់​អាំង​បន្ថែម​ទៀត​

បានផុស

នៅ

រថយន្ត​កូរ៉េ​ពីរ​គ្រឿង​បើក​កៀរ​គ្នា​នៅ​ស្ដុប​ចំការ​ដូង ធ្វើ​ឲ្យ​រថយន្ត​មួយ​គ្រឿង​ខ្ទាត​ទៅ​បុក​កន្លែង​លក់​សាច់​អាំង​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាង​ដំណំ បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​២៣ និង​៤០​នាទី​យប់ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​២១៧ កែង​ផ្លូវ​ចូល​សាលា​កសិកម្ម​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សម្ដី​ស្ត្រី​ម្នាក់​ជា​អ្នកលក់​សាច់​អាំង​ នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើត​ហេតុ​រូប​គាត់​កំពុងតែ​លក់​សាច់​អាំង​ធម្មតា ពេលនោះ​គាត់​ឃើញ​រថយន្ត​កូរ៉េ មួយ​គ្រឿង ឃ្លុប​ទូ​កុងតឺន័រ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3E-2966 ធ្វើ​ដំណើ​រ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ​ស ទិសដៅ​ពី​លិច​មក​កើ​ត​ហើ​យ​ឆ្លង​ផ្លូវ​បាន​ពាក់កណ្ដាល ក៏​ស្រាប់​តែ​មាន​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ទៀត ឃ្លុប​ទូ​កុងតឺន័រ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-3651 បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​២១៧ ទិសដៅ​ពី​ត្បូង​មក​ជើ​ង​ក្នុង​ល្បឿន​លឿន ហើ​យ​ក៏បាន​បុក​បញ្ឆិត​ក្បាល​រថយន្ត​កូរ៉េ ពណ៌​លឿង​បន្តិច រេ​ចង្កូត​ទៅ​បុក​កន្លែង​លក់​សាច់​អាំង​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ធំ រីឯ​រថយន្ត​បង្ក​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ​ផង​ដែរ តែ​ក្នុង​ករណី​នេះ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ដង្កោ បាន​ចុះ​មក​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ​គឺ​មិន​ឃើញ​មាន​បង្ក​ការខូចខាត​ដល់​សម្បត្តិ​រដ្ឋ ទើប​សមត្ថកិច្ច​សម្របសម្រួល​ដល់​ភាគី​ទាំង​៣​ឲ្យ​ត្រូវរ៉ូវ​គ្នា ដោយ​ភាគី​ខាង​រថយន្ត​បង្ក កូរ៉េ ពណ៌​ខៀវ ព្រម​សង​ថ្លៃ​ខូចខាត​ទៅ​ខាង​លក់​សាច់​អាំង ចំនួន ៤០០$ និង​ខាង​រថយន្ត​កូរ៉េ ពណ៌​លឿង ចំនួន ១០០$ ដើម្បី​បញ្ចប់​រឿង​នៅ​និង​កន្លែង​តែម្ដង៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ ឡើង​រស់​នៅ​លើក​គោក​ ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម