ផ្ទេរ​តំណែង​ប្រធានច្រកទ្វារព្រំដែនអូរយ៉ាដាវ ទៅកាន់​តួនាទី​ជា​​​អភិបាល​ស្រុក​អណ្តូងមាស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្ទេរ​តំណែង​ប្រធានច្រកទ្វារព្រំដែនអូរយ៉ាដាវ ទៅកាន់​តួនាទី​ជា​​​អភិបាល​ស្រុក​អណ្តូងមាស

បានផុស

នៅ

ខេត្តរតនគិរី÷ លោក ញ៉ែម​ សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ​ នៃខេត្តរតនគិរី​ ​ដោយមានការចូលរួម ពីលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុកអូរយ៉ាដាវផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះប្រារព្ធធ្វេីឡេីងនៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១​ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ។

លោក ញ៉ែម​ សំអឿន អភិបាលខេត្តរតនគិរី​ បានមានប្រសាសន៍ថា​ ពិធីប្រកាសផ្ទេរភារកិច្ចរបស់លោក​ កង​ សារឿន​ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ​ ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុកអណ្ដូងមាស​ និង​តែងតាំងលោក​ សាយ​ ចំរេីន​ ជាប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ​វិញ។

ការផ្ទេរភារកិច្ច និងប្រគល់ភារកិច្ចប្រធានស្នាក់ការច្រកទ្វារទ្វេរភាគីព្រំដែន គឺដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក និងដើម្បីជំរុញឲ្យមានការអភិវឌ្ឍន៍នៅតាមច្រកទ្វារព្រំដែន ព្រោះថាប្រធានទីស្នាក់ការច្រកទ្វារព្រំដែននីមួយៗ គឺមានអាណត្តិរយៈពេល២ឆ្នាំ ដែលក្រសួងមហាផ្ទៃបានកំណត់។

លោកអភិបាលខេត្តក៏បានណែនាំដល់ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ត្រូវចេះសហការគ្នាជាមួយសមត្ថកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន ដើម្បីរួមគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់ នឹងលុបបំបាត់បទល្មើសនានា៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៤ វិនាទី មុន

សម្តេចតេជោ៖ ASEM13ពេលនេះ ធ្វើឡើងទាន់ពេល ដើម្បីឱ្យមេដឹកនាំអាស៊ី-អឺរ៉ុបរួមគ្នាដោះស្រាយបញ្ហាប្រឈម

ព័ត៌មានជាតិ៨ នាទី មុន

អភិបាលខេត្តស្ទឹងត្រែង ជំរុញឱ្យសមត្ថកិច្ច ស៉ើបអង្កេតស្រាវជ្រាវរកមុខ ឧក្រិដ្ឋជន​ជួញដូរគ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

វីដេអូរាំគ្រវីសុដន់ក្លែងក្លាយនារី ជប៉ុន ២ នាក់ កំពុងល្បីខ្លាំងលើហ្វេសបុក មានអ្នកចូលមើលរាប់លាននាក់

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

រុស្ស៊ី ព្រមានបាញ់កម្ទេច ផ្កាយរណបអង្គការ ណាតូ

ព័ត៌មានជាតិ៣៨ នាទី មុន

ឧកញ៉ា ហីង ស៊ីផា រិះគន់មេភូមិក្នុងសង្កាត់ព្រះពន្លា ប្រកាន់បក្ខពួក មិនខ្វល់ពីប្រជាពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services