Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​បញ្ជាក់ស្ថានភាពជន​រងគ្រោះ​ស្លាប់ ដោយសារជំងឺ​កូវីដ​

បានផុស

នៅ

ភ្នំពេញ៖លោក ម៉ែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនាព្រឹកថ្ងៃទី២៨ខែ តុលា ឆ្នាំ ២០២១នេះ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់ ត្រូវផ្សព្វផ្សាយ និងអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងខណ្ឌ ត្រូវទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល លើកទី១ លើកទី២ និងដូសជម្រុញឲ្យបានគ្រប់គ្នា។

បើ​តាម​លោក ម៉ែន សេរី នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមានបញ្ហាសុខភាព មានផ្ទៃពោះដែល​មិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រោយពីការចាក់វ៉ាក់សាំងដូស​ទី១ ដូសទី២ និងដូសជម្រុញរួចមក ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មានការថយចុះគួរឲ្យកត់សម្គាល់ ក្នុងនោះអ្នកដែលបានស្លាប់ក៏មានការថយចុះផងដែរ។ ភាគច្រើនអ្នកដែលបានទទួលមរណភាពជាអ្នកមិនបានទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩។

លោកម៉ែន សេរី បានបន្តទៀតថា នៅខែវិច្ឆិកាខាងមុខនេះ រាជរដ្ឋាភិបាលមានគោលនយោបាយបើកទូលាយ បើកទាំងស្ថាប័នការងារ បើកទេសចរណ៍ បើកសាលារៀនឡើងវិញ។ អាស្រ័យហេតុនេះ អាជ្ញាធរមូលដ្ឋានខណ្ឌសង្កាត់ ត្រូវយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយបន្តទៀតនៅវិធានការការការពារការរីករាលដាលនៃជំងឺកូវីត-១៩ គឺ៣កុំ៣ការពារឲ្យបានជាប់ជាប្រចាំនៅតាមទីផ្សារ ហើយជាពិសេសទៅទៀតនោះគឺនៅពេលសិស្សានុសិស្សបើកសាលារៀនឡើងវិញ ត្រូវរៀបចំឱ្យមាន ប្រដាប់វាស់កំដៅ ជែល អាកុលលាងដៃ និងពាក់ម៉ាសឲ្យបានជាប់ជាប្រចាំ ។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំសាមញ្ញលើកទី២៩របស់ក្រុមប្រឹក្សាខណ្ឌទួលគោក បានពិនិត្យនិងអនុម័តសម្រេច ទៅលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី ២៨ របស់ក្រុមប្រឹក្សាខណ្ឌ ពិនិត្យនិងអនុម័តលើរបាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលខណ្ឌ ពិនិត្យនិងអនុម័តការរៀបចំសេចក្តីសម្រេច ស្ដីពីការតែងតាំងគណកម្មធិការ រៀបចំដែនដី នគររមណីកម្មនិងសំណង់ និងពិនិត្យលទ្ធផលការងារការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួម លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក មន្ត្រីពាក់ព័ន្ធ ហើយពិសេសទៅទៀតនោះ ក៏មានការចូលរួមតាមដានស្ដាប់របស់ក្រុមប្រឹក្សាសង្កាត់តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ផងដែរ ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម