Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាល​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ ជូន​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​នៅ​ថ្ងៃស្អែក​

បានផុស

នៅ

​រដ្ឋបាល​ខេត្តកណ្តាល​បើក​យុទ្ធ​ន​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ឬ​ ដូ​ស​ទី​៣​ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ​ឡើង​ទៅ​នៅ​ថ្ងៃទី​៣០ ​ខែតុលា​ ឆ្នាំ​២០២១​ស្អែក​នេះ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​រដ្ឋបាល​ខេត្តកណ្តាល​បាន​ឱ្យ​ដឹង​ថា ​រដ្ឋបាលខេត្ត​កណ្តាល​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ ឬ​ដួស​ទី​៣ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ជូន​ដល់​ប្រជាពលរដ្ឋ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង ដើម្បី​បង្កើត​ឱ្យបាន​ឆាប់រហ័ស​នូវ “ ភាព​សាំ​ក្នុង​សហគមន៍​រឹងមាំ ពិតប្រាកដ​មួយ​” ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការពារ​អាយុជីវិត​ប្រជាជន​ពី​មេរោគ​កូ​វីដ​- ១៩ ពិសេស ប្រភេទ បំប្លែង​ថ្មី ដែល​តា (Deta)​។

ក្នុងន័យនេះ​អនុគណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន ខេត្តកណ្តាល នឹង​រៀបចំ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩(​ស៊ី​ណូ​វ៉ា​ក់​) ដូ​ស​ជំរុញ ឬ​ដួស​ទី​៣ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល តាម​កាលបរិច្ឆេទ ចាប់ពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២១ តទៅ និង ពេលវេលា ចាប់ពី​ម៉ោង ០៨:០០ នាទី​ព្រឹក ដល់​ម៉ោង ១៧និង០០ នាទី​រសៀល នៅតាម​ទីតាំង​កំណត់​ចំនួន​១១​កន្លែង​។

ចំពោះ​លក្ខខណ្ឌ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ដួស​ជំរុញ ឬ​ដួស​ទី​៣ អំឡុង​ពេលនេះ​បាន​គឺជា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ ឡើង​ទៅ និង​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩(​គ្រប់​ប្រភេទ​វ៉ាក់សាំង​កូ​វីដ​-១៩) ដួស​ទី​១ និង​ដួស​ទី​២ រួចរាល់ ឬ​គ្រប់​ដួស ហើយ​ត្រូវមាន​គម្លាត​ចាប់ពី ៤​ខែ​ឡើង បន្ទាប់ពី​ដូ​ស​ទី​២ ឬ​គ្រ​ប់ដូ​ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្តកណ្តាល​សូម បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ អញ្ជើញ​ទៅ​ទទួល​ការចាក់​វ៉ាកសាំង​កូ​វីដ​១៩(​ស៊ី​ណូ​វ៉ា​ក់​)​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ នេះ ឱ្យបាន​គ្រប់ៗ​គ្នា​ដោយ​ភ្ជាប់​មកជា​មួយ​ប័ណ្ណ​ចាក់​វាក់​សាំង​កូ​វីដ ១៩ ឯកសារ​សម្គាល់​ខ្លួន ដូចជា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សំបុត្រកំណើត ឬ​លិខិតឆ្លងដែន ឬ​ឯកសារ ប្រើប្រាស់​ក្នុងការ​ចុះឈ្មោះ​កាលពី​ចាក់​វ៉ាក់សាំង​ដុស​ទី​១​។

ទន្ទឹម​នឹង​នេះ រដ្ឋបាល​ខេត្តកណ្តាល សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ទាំងអស់ ដែល​ត្រូវ​ទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង កូ​វីដ​-១៩(​ស៊ី​ណូ​វ៉ា​ក់​) ដូ​ស​ជំរុញ ឬ​ដួស​ទី​៣ ត្រូវ​រក្សា​ឲ្យ​បាន​នូវ​គម្លាត​សុវត្ថិភាព​សង្គម​ការពា​ក់​ម៉ាស់ គម្រង់​ជួរ​ចៀសវាង ការ​ឈរ​ប្រជ្រៀត​គ្នា ដោយ​ប្រកាន់ខ្ជាប់​ក្នុង​ការ​ចូលរួម​អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង​វិធានការ​ពារ និង ៣​របស់ សម្តេច នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១ កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា មាន ៩៩,៩៣% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​ក្នុងនោះ​អ្នក​ចាក់​បាន​ដូ​ស​ទី​៣​ចំនួន​១៧៧៧៤៩៣​នាក់ និង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៧,៨២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់ និង​លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០១,០២% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ៣ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ​ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ចុងខែមិថុនា កម្ពុជានឹងមានភូមិខ្មែរលើដីជប៉ុន ហើយមានការដាក់បង្ហាញការដាំដំណាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម