សេចក្ដីជូនដំណឹង
អាជ្ញាធរខេត្តតាកែវ ចេញមុខបំភ្លឺ ក្រោយមានការរិះគន់ស្មៅនិងកូនឈើងាប់នៅតាមទ្រូងផ្លូវជាតិលេខ៣
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានចេញមកបំភ្លឺថា តំបន់ស្មៅ និងកូនឈើងាប់ ដោយសារខ្វះការថែទាំ និងស្រោចទឹក នៅតាមទ្រូងផ្លូវជាតិលេខ ៣ ពុំមែនស្ថិតនៅក្រោមការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។
ការចេញមកបកស្រាយបំភ្លឺនេះ បន្ទាប់ពីមានករណីការចុះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក(Facebook) របស់គណនី ឈ្មោះ ហង្ស សំណាង Hang Somnang កាលពីថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៤ ដោយដាក់ចំណងជើងថា កែវតាបងអើយ(ចប់ហើយ) ដែលក្នុងការចុះផ្សាយគឺពាក់ព័ន្ធនឹងកូនឈើនៅតាមទ្រូងផ្លូវជាតិលេខ៣មានការងាប់ច្រើន ។

ក្រោយការចុះផ្សាយនេះ សាធារណជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានដាក់បន្ទុក និងរិះគន់អាជ្ញាធរខេត្តតាកែវ ថាខ្វះការយកចិត្តទុកដាក់ ទើបបណ្តាលឱ្យស្មៅ និងកូនឈើជាច្រើនងាប់ជាបន្តបន្ទាប់។
យ៉ាងណាមិញ សេចក្តីបំភ្លឺរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ចុះថ្ងៃទី ២៣ ខែ មេសា បានអះអាងថា ការចុះផ្សាយខាងលើនេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ មានលក្ខណៈបង្កាច់បង្ខូច ញុះញង់ ប្រើពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្តតាកែវ ។

មន្ទីរសាធារណការខេត្តតាកែវ បញ្ជាក់ថា៖«ទីតាំងគោលដៅដែលគណនីឈ្មោះខាងលើ បានចុះផ្សាយគឺនៅលើចំណុចផ្លូវជាតិលេខ ៣ ចន្លោះ គ.ម ៤៨ – ៤៩ ស្ថិតនៅក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទីតាំងនេះស្ថិតក្រោម ការគ្រប់គ្រងថែទាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៃខេត្តកំពង់ស្ពឺ» ។
ប្រភពដដែលបន្តថា ជាក់ស្ដែងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ គ្រប់គ្រង និងថែទាំកំណាត់ផ្លូវនេប្រវែង ៣០គីឡូម៉ែត្រ ចាប់ពី គ.ម ៦៦+០០០ (ខាងត្បូងស្ពានស្លាគូរ) ដល់ គ.ម ៩៦+០០០
(នរាយណ៍ ព្រំប្រទល់ខេត្ត តាកែវ-ខេត្តកំពត)។

បន្ថែមពីនេះ មន្ទីរសាធារណការខេត្តតាកែវ បញ្ជាក់ថា សម្រាប់កំណាត់ទីតាំងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន គឺបានយកចិត្តទុកដាក់ចំពោះកូនឈើតាមបណ្ដោយទ្រូងផ្លូវនេះ ដោយមានឡានស្រោចទឹករាល់ថ្ងៃជាប្រចាំ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


