Connect with us

កីឡា

Pochettino មិនបន្ទោសកូនក្រុមក្រោយចាញ់ Arsenal ធ្ងន់ក

បានផុស

នៅ

ក្នុងការប្រកួតពានរង្វាន់ Premier League សប្ដាហ៍ទី៣៤ ក្រុមតោខៀវ Chelsea ចាញ់ក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន Emirates។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរដូវកាលនេះក្រុម Chelsea នៅតែបន្ដធ្វើមិនបានល្អ ក្រោយប្រកួត៣២លើក ឈ្នះ១៣ ស្មើ៨លើក ចាញ់១១លើក​ មាន៤៧ពិន្ទុ និងឈរនៅលេខ៩។ ទោះបីបរាជ័យយ៉ាងធ្ងន់ធ្ងរកាលពីយប់មិញ ប៉ុន្តែលោក Pochettino គ្រូបង្វឹកក្រុម Chelsea នៅតែមិនបន្ទោសកូនក្រុមនិងដាក់សម្ពោធទេ។ បើមើលតាមស្ថិតិប្រកួតក្រុមម្ចាស់ផ្ទះ Arsenal ពិតជាធ្វើបានល្អ ក្រោយបង្កើតឱកាស​ស៊ុត​​២៧លើក ចំគោលដៅ១០លើក រកបាន៥គ្រាប់ ខណៈក្រុម Chelsea បង្កើតឱកាស​ស៊ុត​​ទី៧លើក ចំគោលដៅ១លើក ហើយមិនអាចរកគ្រាប់បាល់បានទេ។

លោក Pochettino បាននិយាយថា ៖«អាម៉ាស់ទេ? ពាក្យនេះវាអយុត្តិធម៌ក្នុងការពណ៌នាកីឡាកររបស់យើង។ ខ្ញុំនឹងមិន​បន្ទោសកីឡាករទេ។ យើងមិនអាចបន្ទោសលើកីឡករក្មេងៗដែលមកទីនេះ បន្ទាប់ពីមានស្ថានភាពលំបាក ហើយមកដើម្បីតទល់​នឹង​ក្រុម​កំពុងប្រយុទ្ធដើម្បីឈ្នះពានរង្វាន់ Premier League ទេ»។

មុនពេលជួបជាមួយក្រុម Arsenal នៅកីឡដ្ឋាន Emirates ២ប្រកួតចុងរបស់ក្រុម Chelsea ធ្វើបានយ៉ាងល្អ ក្នុងនោះពួកគេចាញ់ក្រុម Man City ក្នុងលទ្ធផល​យ៉ាងតានតឹង ១-០ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup និងយកឈ្នះក្រុម Everton ៦-០ ក្នុងពានរង្វាន់ Premier League កាលពីអង្គារ៍។

លោក Pochettino បានបន្ថែមថា ៖«យើង​ធ្វើបាន​យ៉ាង​ល្អ​ពេលជួបជាមួយ Manchester City។ វា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែយើងធ្វើមិនល្អទេនៅ៣ថ្ងៃបន្ទាប់ទៀត នេះប្រហែលមកពីយើងមិនមានស្មារតីល្អគ្រប់គ្រាន់»៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម