សេចក្ដីជូនដំណឹង
លោកជំទាវ ម៉ៅ ចំណាន បរិច្ចាគទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា
លោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយទ្រទ្រង់ចំពោះបុព្វេហេតុកិច្ចការជំនួយមនុស្សធម៌។

ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម នៅថ្ងៃទី៨ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងចូលរួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីបន្តនូវកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ដែលចាំបាច់ទៅដល់សហគមន៍នានា។

លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជាសម្រាប់ការខិតខំប្រឹងប្រែងដែលមិនគិតពីការនឿយហត់ក្នុងការជួយទៅដល់សហគមន៍របស់យើង។ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះសហគមន៍របស់យើង ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាផ្តល់នូវក្តីសង្ឃឹមសម្រាប់ពលរដ្ឋដែលមានជីវភាពខ្វះខាត។”ដោយមានការចូលរួមអមដំណើរពីគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង លោកជំទាវ ម៉ៅ ចំណាន បានប្រគល់ដោយផ្ទាល់នូវជំនួយសប្បុរសធម៌នេះដល់ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញិកកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់កាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានបង្ហាញពីកាយវិការគាំទ្រឥតងាករេចំពោះគំនិតផ្តួចផ្តើមនានារបស់កាកបាទក្រហមកម្ពុជាក្នុងការជួយទៅដល់សហគមន៍។ កាយវិការគាំទ្រនេះ បានបង្ហាញឱ្យឃើញតាមរយៈការចូលរួមផ្តល់ភាគទានក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមជារៀងរាល់ឆ្នាំ។ ចាប់តាំងពីឆ្នាំ ១៩៩៥ រហូតមកដល់បច្ចុប្បន្ន អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគថវិកាសរុបប្រមាណ ៥ លានដុល្លារអាមេរិក អង្ករ២០០តោន និងរថយន្ត២គ្រឿង ដល់កាកបាទក្រហមកម្ពុជា។

វិភាគទានរបស់លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ នឹងជួយឱ្យកាកបាទក្រហមកម្ពុជាអាចបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌សំខាន់ៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ពង្រឹងភាពធន់របស់សហគមន៍ និងសម្រាលទុក្ខលំបាករបស់ប្រជាជនដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។
លោកជំទាវ ម៉ៅ ចំណាន លើកទឹកចិត្តដល់សប្បុរសជននានាដែលមានបំណងចង់ជួយដល់សហគមន៍ដែលខ្វះខាត ចូលរួមបរិច្ចាគដល់កាកកបាទក្រហមកម្ពុជាដោយផ្ទាល់។ លោកជំទាវមានប្រសាសន៍ថា៖ “បើយើងរួមគ្នា យើងអាចជួយដល់ពិភពលោកបានយ៉ាងច្រើន”។

កាកបាទក្រហមកម្ពុជានៅតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ដោយអនុវត្តកម្មវិធីនានាដើម្បីបង្កើនភាពធន់របស់សហគមន៍ និងកាត់បន្ថយការលំបាក់របស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ដែលរួមមានដូចជា៖មនុស្សចាស់ជរា ជនពិការ អ្នកគ្មានផ្ទះសម្បែង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារដែលកំពុងស្ថិតក្នុងស្ថានការណ៍ដ៏លំបាកផ្សេងៗ។


ដោយត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) នៅថ្ងៃទី ៧ ខែតុលាឆ្នាំ ១៩៦០ ហើយត្រូវបានបញ្ចូលជាសមាជិកសហព័ន្ធអន្តរជាតិនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


