សេដ្ឋកិច្ច
ប្រតិបត្តិការ ADB កើនដល់ ២៣,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ សម្រាប់សកម្មភាពអាកាសធាតុ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន សម្រេចផ្តល់ជំនួយចំនួន ២៣,៦ ពាន់លានដុល្លារពីធនធានរបស់ខ្លួនក្នុងឆ្នាំ ២០២៣ ដែលក្នុងនោះ ៩,៨ ពាន់លានដុល្លារសម្រាប់សកម្មភាពអាកាសធាតុ ដើម្បីជួយអាស៊ី និងប៉ាស៊ីហ្វិក បោះជំហានទៅមុខ ក្នុង ការ អភិវឌ្ឍប្រកបដោយចីរភាព។
តួលេខទាំងនេះមានបង្ហាញនៅក្នុងសមិទ្ធផលហិរញ្ញវត្ថុ និងប្រតិបត្តិការរដែលចេញផ្សាយ ថ្ងៃនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ ADB។ របាយការណ៍នេះសង្ខេបពីរបៀបដែល ADB បាន គាំទ្រប្រទេសកំពុងអភិវឌ្ឍជាសមាជិក ដើម្បីដោះ ស្រាយ វិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ ក៏ដូចជាផលប៉ះពាល់នៃជម្លោះ អសន្តិសុខស្បៀង និង បំណុល ដែលកើនឡើង ក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។

ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា «ADB បានបន្តប្រែក្លាយជា ធនាគារ អាកាសធាតុសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ដោយឈានដល់ការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំខ្ពស់ បំផុត មិនធ្លាប់មានសម្រាប់សកម្មភាពអាកាសធាតុ។ ការវិនិយោគរបស់យើងក្នុងការងារបន្សាំ និងកាត់ បន្ថយ ផ្តោតយ៉ាងខ្លាំងលើកសិកម្មដែលធន់នឹងអាកាសធាតុ ថាមពលកកើតឡើងវិញ និងការដឹកជញ្ជូន ដែលបញ្ចេញកាបូនទាប។»
ទឹកប្រាក់ចំនួន ២៣,៦ ពាន់លានដុល្លារនេះ រួមមានប្រាក់កម្ចី ជំនួយ ការវិនិយោគទុន ការធានា និងជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។ បន្ថែមទៅនឹងធនធានផ្ទាល់ខ្លួន ADB បានប្រមូលថវិកាបន្ថែមចំនួន ១៦,៤ ពាន់លានដុល្លារជាសហហិរញ្ញប្បទាន តាមរយៈភាពជាដៃគូដ៏រឹងមាំ របស់ខ្លួន។
ADB បានវិនិយោគយ៉ាងច្រើនក្នុងការកសាងថាមពលគុណភាពខ្ពស់ ការដឹកជញ្ជូន និងហេដ្ឋា រចនាសម្ព័ន្ធផ្សេងទៀតដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ធនាគារបានពង្រឹងបន្ថែមនូវ ធន ធាន មនុស្សក្នុងតំបន់តាមរយៈការបង្កើនការគាំទ្រសម្រាប់ផ្នែកអប់រំ និងសុខាភិបាល។

ការដោះស្រាយវិសមភាពយេនឌ័របានបន្តជាមូលដ្ឋានគ្រឹះនៃការងាររបស់ធនាគារ ដោយប្រតិ បត្តិការ ស្ទើរតែទាំងអស់របស់ADBក្នុងឆ្នាំ ២០២៣ បានរួមចំណែកកាត់បន្ថយអតុល្យភាពដែលនៅ សេស សល់ រួមទាំងការគាំទ្រដើម្បីកាត់បន្ថយផលប៉ះពាល់យេនឌ័រមិនសមាមាត្រនៃការប្រែប្រួលអាកាសធាតុ។
របាយការណ៍នេះពន្យល់ពីរបៀបដែល ADB កំពុងវិវឌ្ឍខ្លួន ដើម្បីអាចជួយពន្លឿនវឌ្ឍនភាពក្នុង តំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កំណែទម្រង់ការគ្រប់គ្រងមូលធនសំខាន់ៗក្នុង ឆ្នាំ ២០២៣ នឹងជំរុញប្រតិបត្តិការផ្តល់ប្រាក់កម្ចីនាពេលអនាគតរបស់ធនាគាររហូតដល់ ១00 ពាន់លាន ដុល្លារនៃកម្រិតផ្តល់ប្រាក់កម្ចីថ្មីក្នុងទសវត្សរ៍ខាងមុខ។ ADB ក៏បានចាប់ផ្តើមដាក់ចេញនូវគំរូប្រតិបត្តិការថ្មី របស់ខ្លួនក្នុងឆ្នាំ ២០២៣ ដែលជាការផ្លាស់ប្តូរដើម្បីកែលម្អវិធីដែលធនាគារបម្រើអតិថិជនរបស់ខ្លួន។
លោក Asakawa មានប្រសាសន៍ថា «គំរូប្រតិបត្តិការថ្មីរបស់យើងបានអនុញ្ញាតឱ្យ ADB ធ្វើការ ផ្លាស់ ប្ដូរសំខាន់ៗដែលចាំបាច់ ដើម្បីផ្តល់នូវការគាំទ្រកាន់តែប្រសើរ លឿន និងសមស្របជាងមុនដល់ DMCs របស់យើង»៕
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


