កីឡា
ក្រោយចេញពី K-1 ជើងខ្លាំង Noiri ដើរតាម Takeru ចូលសង្វៀន ONE ជាផ្លូវការ
ស្ថាប័នប្រដាល់ ONE Championship បានប្រកាសពីកីឡាករជប៉ុន Masaaki Noiri វ័យ៣០ឆ្នាំបានចុះកិច្ចសន្យាចូលរួមជាមួយខ្លួនជាផ្លូវការហើយ ប៉ុន្តែការបង្ហាញខ្លួននៅមិនទាន់អាចកំណត់បាននៅឡើយ។

អតីតជើងឯក K-1 ក្នុងប្រភេទ២ទម្ងន់ផ្សេងគ្នារូបនេះបានចាកចេញពីស្ថាប័ន K-1 កាលពីខែមុន។ បន្ទាប់ពីចាកចេញលោកគ្រូ Masakazu Watanabe និង Masaaki Noiri បានផ្លាស់ទៅចូលរួមក្លិប TEAM VASILEUS ដែលមានកីឡាករឃីកបុកស៊ីងឆ្នើម Takeru។ អ្នកគាំទ្របានរំពឹងទុកពីការឃើញ Noiri បង្ហាញសមត្ថភាពនៅសង្វៀនដ៏ធំមួយនេះ។
Masaaki Noiri បានចូលរួមជាមួយ K-1 តាំងពីនៅវ័យជំទង់ ត្រូវបានគ្រប់គ្នាមើលឃើញពីអនាគតភ្លឺស្វាងក្នុងអាជីពជាអ្នកប្រដាល់ ដោយសារសមត្ថភាពនិងទេពកោស្យដ៏អស្ចារ្យ។ រូបគេធ្លាប់ឈ្នះជើងខ្លាំងៗដូចជា Koya Urabe, Kaew Fairtex, Rukiya Anpo, Minoru Kimura និង Liam Harrison Noiri ហើយពេលនេះ Masaaki Noiri បានចូលរួមជាមួយស្ថាប័ន ONE Championship ជាកន្លែងប្រមូលផ្ដុំដោយកីឡាករល្អ។

កីឡាករ Masaaki Noiri បាននិយាយថា ៖«ទីបំផុតខ្ញុំបានមកដល់ទីនេះ។ វាជាការចាប់ផ្តើមទំព័រចុងក្រោយ សម្រាប់ខ្ញុំក្នុងនាមជាអ្នកប្រដាល់។ ខ្ញុំមិនមានអ្វីទេ ក្រៅពីរំភើបចិត្តដែលបានមកកាន់សង្វៀនពោរពេញដោយអ្នកប្រយុទ្ធខ្លាំងៗ។ ចាំមើលថា ខ្ញុំអាចទៅបានឆ្ងាយប៉ុណ្ណា»៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


