សន្តិសុខសង្គម
យុវជនក្មេងទំនើងមួយក្រុម ត្រូវបានមេប៉ុស្តិ៍ ឃុំអង្កោល ហៅមកសួរនាំធ្វើកិច្ចសន្យា ក្រោយបង្ហាញសកម្មភាពទំនើងតាមបណ្តាញសង្គម
កែប ៖ បើគិតត្រឹមរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ លោក អ៊ូ វក មេប៉ុស្តិ៍នគរបាលឃុំអង្កោល បានយុវជនវ័យជំទង់មួយក្រុមដែលមានគ្នា ៥នាក់ រស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្កោល ហៅមកសាកសួរ និងធ្វើកិច្ចសន្យានូវចំពោះមុខសមត្ថកិច្ច ក្រោយពីបង្ហាញសកម្មភាពបែបទំនើងតាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសតំបន់ឆ្នេរ។

លោក អ៊ូ វក មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្កោល បានប្រាប់ឲ្យដឹងថា ក្រោយបានឃើញបង្ហាញធ្វើសកម្មភាពមិនគប្បីតាមបណ្តាញសង្គមចង់ធ្វើ បងធំបងតូច ពីសំណាក់ក្រុមយុវជនទាំងនោះ ត្រូវបានលោក អ៊ូ វក មេប៉ុស្តិ៍ឃុំអង្កោលចាត់កម្លាំងចុះមកសួរនាំ រហូតហៅទៅធ្វើកិច្ចសន្យាជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី២៤នេះ សរុបទៅបានចំនួន ៥នាក់ ក្រោយមានការធានាពីសំណាក់អាណាព្យាបាល លោកបានអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញហើយដែរ។
លោកបានសំណូមពរទៅដល់ មាតា បិតា ឬអាណាព្យាបាល បន្តខិតខំ អប់រំកូនៗរបស់ខ្លួន ឱ្យដើរផ្លូវល្អ ជៀសចេញឱ្យឆ្ងាយពីការប្រមូលផ្ដុំគ្នាបង្កើតជាក្រុមបងធំបងតូច ដែលឈានទៅប្រព្រឹត្តិអំពើអបាយមុខផ្សេងៗ។

សូមបញ្ជាក់ដែរថា មួយរយៈពេលនេះលេចចេញវត្តមានក្រុមក្មេងទំនើងជាច្រើនក្រុម បានបង្កផលរំខាន ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិអង្កោល ជាពិសេសផ្លូវប្របមាត់សមុទ្រតាមបណ្តោយឆ្នេរអង្កោលពួកគេបានបង្ហោះម៉ូតូ ជាមួយការបំពងសំឡេងរំខាននានា ក្នុងនោះក៏មានសកម្មភាពវាយតប់គ្នាផងដែរ។

ទោះជាយ៉ាងណាកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្កោល តែងតែបានចុះអន្តរាគមន៍ភ្លាមៗរាល់ពេលមានអសកម្មភាពទាំងនោះ និងហៅយកទៅអប់រំណែនាំជាបន្តបន្ទាប់ជាញឹកញាប់ផងដែរ៕
ដោយ ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


