កីឡា
រឿងសំខាន់៥ត្រូវដឹង ព្រះខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន ថ្ងៃអាទិត្យនេះ
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល២០២៣-២៤ ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយដែលជាការប៉ះគ្នារវាង ក្រុមព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន វេលាម៉ោង៦ល្ងាច នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
១. ស្ថានភាពកីឡាករ
ស្ថិតនៅក្នុងដំណាក់កាលនេះគឺពិតជាពិបាកវាយតម្លៃសម្រាប់ក្រុមទាំងពីរ បើប្រៀបធៀបនឹងកាលពីដើមរដូវកាល។

ភ្នំពេញក្រោនជាក្រុមល្អកាលពីដើមរដូវកាលដែលធ្វើឲ្យពួកគេធ្វើដំណើរដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Cup ប្រចាំតំបន់អាស៊ាន ប៉ុន្តែពួកគេបានជួបវិបត្តិកីឡាករមានរបួសធ្វើឲ្យមួយរយៈពេលចុងក្រោយមិនសូវល្អប្រសើរ។ ជូន ចាន់ចាវ បានរបួសជើងអវត្តមានជាច្រើនខែ។

ចុងក្រោយបំផុតនេះ ខ្សែប្រយុទ្ធសញ្ជាតិកូឡំប៊ី Andres Nieto របួសជើងទើបវះកាត់មិនអាចលេងបាន។ ជាពិសេសខ្សែបម្រើកណ្តាលដ៏សំខាន់ Yudai Ogawa ក៏មិនអាចបង្ហាញខ្លួនបានដែរ ដោយសារជាប់ពិន័យកាតលឿន២ដង។

ព្រះខ័នរាជស្វាយរៀងក៏ជួបបញ្ហាលំបាកដែរក្នុងរយៈពេលចុងក្រោយដែលធ្វើឲ្យពួកគេបានត្រឹមស្មើបឹងកេត ៣-៣ សម្រាប់សប្តាហ៍ចុងកោយជុំទី៣នៃលីគកំពូលកម្ពុជា។ ខ្សែបម្រើប្រេស៊ីល Iago Bento ទើបតែវះកាត់មិនអាចចូលលេងបាន ហើយខ្សែការពារជប៉ុន Takashi Odawara របួសក្បាលពេលប្រកួតជាមួយបឹងកេត ក៏មិនប្រាកដអាចចូលលេងបានឬយ៉ាងណា។

ពាក្យចចាមអារ៉ាមពីការដោះដូរកីឡាកររបស់ព្រះខ័នរាជស្វាយរៀង ក៏បញ្ហាធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍កីឡាករខ្លះដែរ ប៉ុន្តែលោក Pep Monoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ថា ក្រុមរបស់លោកធំ និងអាជីពពិតប្រាកដ គ្មានអ្វីប៉ះពាល់ដល់ការត្រៀមខ្លួនទេ។

ខ្សែបម្រើស្លាបឆ្វេងប្រេស៊ីល Gabriel Silva និងខ្សែបម្រើស្លាបស្តាំជម្រើសជាតិកម្ពុជា Nick Taylor នឹងក្លាយជាតួសំខាន់ជួយដល់ខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Haber បូករួមទាំងបម្រើប្រយុទ្ធកណ្តាលសញ្ជាតិឡាវ Bounkong។

ខ្សែបម្រើស្លាបសញ្ជាតិកម្ពុជាទាំងពីរគឺ ផាច់ សុជាវិឡា និង យ៉ើ មូស្លីម នឹងជាអ្នកបង្កើតឱកាសមាសឲ្យខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Shintaro Shimizu ដែលជាអ្នកបញ្ចប់ទីដ៏មានប្រសិទ្ធភាព បូកជាមួយខ្សែប្រយុទ្ធដ៏មានទេពកោសល្យ លឹម ពិសុទ្ធ។
២. ប្រវត្តិក្នុងពានរង្វាន់សម្តេចតេជោ
ព្រះខ័នរាជស្វាយរៀង ជាក្រុមទទួលបានជោគជ័យជាងគេក្នុងពានរង្វាន់សម្តេចតេជោហ៊ុន សែន។ ពួកគេធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ៨ដងក្នុងនោះឈ្នះជើងឯក៤ដង (២០១១ ២០១២ ២០១៥ ២០១៧) និងជើងឯករង៤ដង (២០០៨ ២០១៦ ២០១៩ ២០២១)។

ភ្នំពេញក្រោន បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ៣ដងក្នុងពានរង្វាន់សម្តេចតេជោ ក្នុងនោះបានឈ្នះជើងឯក២ដង (២០០៨ ២០០៩) និង ជើងឯករង១ដង (២០១០)។ ឆ្នាំ២០២៣-២៤ ជាលើកទី១ដែលពួកគេបានឡើងវគ្គផ្តាច់ព្រ័ត្រក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ។
៣. ប្រវត្តិជួបគ្នាក្នុងរដូវកាលនេះ
ជួបគ្នា៣លើកក្នុងរដូវកាលនេះ ភ្នំពេញក្រោនមិនអាចយកឈ្នះព្រះខ័នរាជស្វាយរៀងបានឡើយគឺស្មើ១ និងចាញ់២ ក្នុងលីគ។

- ព្រះខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន (ជើងទី១)
- ភ្នំពេញក្រោន ០-០ ព្រះខ័នរាជស្វាយរៀង (ជើងទី២)
- ព្រះខ័នរាជស្វាយរៀង ៣-២ ភ្នំពេញក្រោន (ជើងទី៣)
៤. សម្ពោធកៅអីថ្មីនៅពហុកីឡដ្ឋានជាតិអូឡាំពិក

កៅអីថ្មីដែលជាការឧបត្ថម្ភដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) មិនទាន់ត្រូវបានបើកឲ្យចូលអង្គុយឡើយតាំងពីធ្វើរួចរាល់។ សូម្បីកាលពីថ្ងៃទី២០ ខែមេសា ជាការប្រកួតរវាងបឹងកេត និងព្រះខ័នរាជស្វាយរៀងក៏មិនត្រូវបានអនុញ្ញាតឲ្យចូលដែរ។ សម្រាប់វគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យនេះ កៅអីមានខ្នងបង្អែកថ្មីចំនួន២៥០០០នឹងត្រូវសម្ពោធឲ្យចូលអង្គុយជាផ្លូវការលើកដំបូង។
៥. រង្វាន់ម៉ូតូ៣គ្រឿង
អ្នកគាំទ្រដែលបានទិញសំបុត្រចូលទស្សនានឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ៣គ្រឿង។ សំបុត្រតម្លៃ៨០០០រៀលសម្រាប់កន្លែងអង្គុយមានដំបូង និងតម្លៃ៤០០០រៀលសម្រាប់កន្លែងគ្មានដំបូង។ សូមបញ្ជាក់ថា កន្លែងមានដំបូលត្រូវបានលក់អស់ហើយ ដូច្នេះនៅសល់តែកន្លែងអត់ដំបូលផ្នែកខាងជើង ត្បូង និងកើត ដែលមាន២៥០០០កៅអី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


