សន្តិសុខសង្គម
បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដកហូតទូកកាណូត៤គ្រឿង និងឧបករណ៍មួយចំនួន
កាណូតស្មាច់ដែលជាយានល្មើសច្បាប់ចំនួន៤គ្រឿង និងឧបករណ៍នេសាទខុសច្បាប់៦ឈុតរួមជាមួយនឹងត្រីជាច្រើនគីឡូផងនោះ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងដកហូតបាន ដោយឡែកជនបង្កគេចខ្លួនបាត់អស់។

កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចជំនាញនេះបានធ្វើឡើងក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នេះបើតាមរបាយការណ៍របស់សមត្ថកិច្ច នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកោះជីវាំង និងកម្លាំងសង្កាត់កំពង់ប្រហុក បានចុះប្រតិបត្តិការនាព្រឹកថ្ងៃទី២២ ខែមេសា នៅចំណុចក្រឡុកសារ៉ាយ ក៏ប្រទះឃើញជនសង្ស័យមួយក្រុមកំពុងប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ពេលដែលជនសង្ស័យទាំងនេះក្រឡេកឃើញសមត្ថកិច្ចក៏នាំគ្នារត់គេចខ្លួនបាត់អស់នៅសល់តែវត្ថុតាងនៅនឹងកន្លែង។

សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងដែលដកហូតបាននោះរួមមាន កាណូតស្មាច់មានបំពាក់ម៉ាស៊ីន ៤ គ្រឿង ដុំអាំងវ៉ិចទ័រ ៦ គ្រឿង អាគុយ៤០អំពែរ ៦គ្រឿង ដងឆក់ ៦គូ និងត្រីចំនួន ៣០គីឡូក្រាម។
បច្ចុប្បន្ននេះវត្ថុតាងទាំងអស់សមត្ថកិច្ចបានរក្សាទុកនៅសង្កាត់ជលផលកំពង់ប្រហុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយកំបាំងមុខពីជនល្មើស៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


