ព័ត៌មានអន្ដរជាតិ
វៀតណាម ចង់ទិញរថក្រោះបាញ់ផ្លោងគ្រាប់ដោយស្វ័យប្រវត្តពីកូរ៉េខាងត្បូងឲ្យបានឆាប់ៗ
លោក Nguyen Hong Phong មេបញ្ជាការផ្នែកសព្វាវុធវៀតណាម បានបង្ហាញពីបំណងចង់ឲ្យការទិញលក់រថក្រោះបាញ់ផ្លោងគ្រាប់ដោយស្វ័យប្រវត្តម៉ាក K9 ពីប្រទេសកូរ៉េខាងត្បូង អាចដំណើរការឲ្យបានឆាប់រហ័សជាទីបំផុត។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិក្រុងសេអ៊ូល នៅថ្ងៃទី២៥ ខែមេសា នេះ។

គោលបណងទិញសព្វាវុធរបស់វៀតណាម ធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក Nguyen Hong Phong និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងគឺលោក Kim Seon-ho កាលពីថ្ងៃទី២៤ ខែមេសា អំឡុងដំណើរទស្សនកិច្ចនៅកងពលតូចសព្វាវុធវៀតណាមស្ថិតនៅក្បែរទីក្រុងហាណូយ។
មេបញ្ជាការវៀតណាម បានរៀបរាប់ថា លោកមើលឃើញផ្ទាល់ភ្នែកអំពីភាពល្អឥតខ្ចោះរបស់រថក្រោះចម្បាំង K9 ខណៈពេលលោកបានទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងកាលពីឆ្នាំមុន។ លោកបន្តថា ប្រសិនបើវៀតណាមទិញ K9 បានហើយ នោះវានឹងត្រូវយកទៅប្រើក្នុងកងពលតូចផ្នែកសព្វាវុធរបស់លោកផ្ទាល់។
ជាការឆ្លើយតប លោក Kim Seon-ho បាននិយាយថា ក្រសួងការពារជាតិរបស់លោក នឹងជួយសម្រួលដល់ការងារជួញដូរសព្វាវុធរបស់វៀតណាមពីកូរ៉េខាងត្បូង។

សូមរំឮកថា វៀតណាម និងកូរ៉េខាងត្បូង បានបង្កើតចំណងការទូតផ្លូវការជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៩២មកម៉្លេះ។ បច្ចុប្បន្ន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងសម្ព័ន្ធមិត្តទាំងពីរ មានប្រមាណជាង ៧៨ពាន់លានដុល្លារ ហើយត្រូវបានដាក់គោលដៅឲ្យឈានដល់ ១៥០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០៣០ខាងមុខ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


