កីឡា
លីគបាល់ទះឥណ្ឌូណេស៊ីចាប់ផ្តើមថ្ងៃនេះ តារាឆ្នើម៧រូបគួរឲ្យចាប់អារម្មណ៍
លីគបាល់ទះកំពូលឥណ្ឌូណេស៊ី (Indonesian Proliga) លើកទី២២ រដូវកាល២០២៤ នឹងចាប់ផ្តើមការប្រកួតសន្សំពិន្ទុ ជុំទី១ នៅថ្ងៃទី២៥ ខែមេសា នេះហើយដោយមានក្លិបបាល់ទះអាជីព៧ចូលរួមប្រកួតប្រជែង។
ការប្រកួតសន្សំពិន្ទុនៅរដូវកាលនេះនឹងធ្វើនៅទីលានក្នុងទីក្រុង៧ផ្សេងគ្នាគឺទីក្រុង Yogyakarta, Semarang, Palembang, Pontianak, Bandung, Gresik និង Malang ដែលមានន័យថា ក្រុមនីមួយៗសុទ្ធតែមានទីលានរៀបចំធ្វើម្ចាស់ផ្ទះ ខណៈការប្រកួតជុំផ្តាច់ព្រ័ត្រគ្រោងធ្វើនៅទីក្រុង Kediri, Solo និង Yogyakarta។
លីគបាល់ទះកំពូលឥណ្ឌូណេស៊ីអាចត្រូវបានចាត់ទុកជាកម្មវិធីប្រកួតបាល់ទះអាជីពឈានមុខ និងធំជាងគេប្រចាំតំបន់អាស៊ាន។ ឥណ្ឌូណេស៊ីជាប្រទេសដែលសំបូរកីឡាករបាល់ទះល្អៗ ប៉ុន្តែជាទូទៅ ឥណ្ឌូណេស៊ីមិនសូវសំបូរកីឡាករដែលមានកម្ពស់ចាប់ពី២ម៉ែត្រឡើងទេ។ ដូច្នេះក្រុមនីមួយៗបាននាំចូលកីឡាករឆ្នើមៗ កម្ពស់ខ្ពស់ៗមកពីប្រទេសផ្សេងដើម្បីពង្រឹងសមត្ថភាព និងប្រជែងជើងឯក។
ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី» សូមលើកយកកីឡាករឆ្នើម៧រូបប្រចាំក្រុមទាំង៧ដែលលេចធ្លោគួរឲ្យចាប់អារម្មណ៍៖
- កីឡាករតួកគី Gokhan Gokgoz

កីឡាករ Gokhan Gokgoz កើតឆ្នាំ១៩៩៣ មានកម្ពស់ ២.០០ម៉ែត្រ ធ្លាប់លេង៧ក្លិបផ្សេងគ្នា។ បច្ចុប្បន្ន រូបគេជាកីឡាករវ៉ៃផ្តាច់ក្រៅប្រអប់រំរបស់ ក្លិប Kudus Sukun Badak។
- កីឡាករប្រេស៊ីល Renan Buiatti

កីឡាករជម្រើសជាតិប្រេស៊ីល Renan Buiatti កើតឆ្នាំ១៩៩០ មានកម្ពស់២.១៧ម៉ែត្រ មានបទពិសោធលេងឲ្យក្លិបជាច្រើននៅប្រទេសប្រេស៊ីល អ៉ីតាលី តួកគី បារាំង និងចុងក្រោយក្លិប Jakarta Lavani Forever ដែលមានកីឡាករប៉ះសេឆ្នើម Dio ធ្លាប់មកលេងនៅកម្ពុជា។
- កីឡាករអ៉ីរ៉ង់ Porya Yali

កីឡាករជម្រើសជាតិអ៉ីរ៉ង់ Porya Yali កើតឆ្នាំ១៩៩៩ មានកម្ពស់២.១០ម៉ែត្រ ធ្លាប់លេងឲ្យក្លិបអាជីព៦ផ្សេងគ្នា និងចុងក្រោយក្លិប Jakarta Pertamina Pertamax របស់ឥណ្ឌូណេស៊ី។
- កីឡាករម៉ាលី Noumory Keita

កីឡាករម៉ាលី Noumory Keita កើតឆ្នាំ២០០១ មានកម្ពស់២.០៦ម៉ែត្រ បានឆ្លងកាត់បទពិសោធច្រើនជាងមួយក្លិប៥ផ្សេងគ្នាមុនពេលចូលរួមជាមួយក្លិបឥណ្ឌូណេស៊ី Jakarta Bhayangkara Presisi។
- កីឡាករស៊ែប៊ី Stefan Kovačević

កីឡាករស៊ែប៊ី Stefan Kovačević កើតឆ្នាំ១៩៩៥ មានកម្ពស់ ២.០៧ម៉ែត្រ មានបទពិសោធច្រើនណាស់គិតចាប់តាំងពីឆ្នាំ២០១១មក។ រូបគេបានឆ្លងកាត់ក្លិបអាជីពមិនក្រោម១០ក្លិបទេគឺនៅប្រទេសកំណើតស៊ែប៊ី រ៉ូម៉ានី ឥណ្ឌា និងចុងក្រោយជាមួយឥណ្ឌូណេស៊ី Jakarta STIN BIN ដែលមានកីឡាករឥណ្ឌូណេស៊ី២រូបធ្លាប់មកលេងនៅកម្ពុជាគឺ កីឡាករ Luvi Febrian និង Doni Haryono។
- កីឡាករអ៉ីរ៉ង់ Armin Afshin Far

កីឡាករអ៉ីរ៉ង់ Armin Afshin Far កើតឆ្នាំ១៩៩៨ មានកម្ពស់២.០៧ម៉ែត្រ ធ្លាប់លេងនៅលីគកំពូលអ៉ីរ៉ង់ តួកគី មុនពេលចូលរួមជាមួយក្លិបឥណ្ឌូណេស៊ី Palembang Bank Sumsel Babel។
- កីឡាករឥណ្ឌូណេស៊ី Dawuda Alaihissalam

កីឡាករឥណ្ឌូណេស៊ី Dawuda Alaihissalam កើតឆ្នាំ២០០៥ មានកម្ពស់១.៩៧ម៉ែត្រ ជាកីឡាករគួរឲ្យចាប់អារម្មណ៍ប្រចាំក្លិប Jakarta Garuda Jaya ប៉ុន្តែរូបគេមិនធ្លាប់បានចេញលេងនៅក្រៅប្រទេសទេ។
ការប្រកួតបើកឆាក ក្រុម Jakarta Lavani ត្រូវតទល់ជាមួយក្រុម Jakarta Garuda Jaya វេលាម៉ោង២រសៀល (ម៉ោងឥណ្ឌូណេស៊ី) ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ គូនេះពិតជាគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រកម្ពុជាដែលធ្លាប់ស្គាល់តារាប៉ះសេឆ្នើមឥណ្ឌូណេស៊ី Dio ធ្លាប់មកលេងឲ្យក្លិបបញ្ជាការដ្ឋានអង្គរក្ស។ រូបគេនឹងក្លាយជាអ្នកបញ្ជូនបាល់ដ៏សំខាន់ឲ្យកីឡាករជម្រើសជាតិប្រេស៊ីល Renan Buiatti ផ្តាច់។
កម្មវិធីប្រកួតសប្តាហ៍ទី១
- ទី២៥ មេសា ២០២៤
-LavAni Allo vs Garuda Jaya ម៉ោង២រសៀល
- ទី២៦ មេសា ២០២៤
-Kudus Sukun Badak vs Jakarta STIN BIN ម៉ោង៦:៣០នាទីល្ងាច
- ទី២៧ មេសា ២០២៤
-Pertamina Pertamax vs Garuda Jaya ម៉ោង២រសៀល
-Bandung bjb Tandamata vs Jakarta STIN BIN ម៉ោង៤រសៀល
-Bhayangkara Presisi vs Sumsel Babel ម៉ោង៦:៣០នាទីល្ងាច
- ទី២៨ មេសា ២០២៤
-Pertamina Pertamax vs Jakarta STIN BIN ម៉ោង២រសៀល
-LavAni vs Sumsel Babel ម៉ោង៦:៣០នាទីល្ងាច
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


