ជីវិតកម្សាន្ដ
លី ណូរ៉ា ស្នើសុំតុលាការកំពូល និងក្រសួងយុត្តិធម៌ជួយពន្លឿនដោះស្រាយរឿងក្ដី
តារាសម្តែងលោក លី ណូរ៉ា បានបញ្ជាក់ប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះរឿងក្តីរបស់លោកនៅមិនទាន់ដោះស្រាយចប់នៅឡើយទេ ខណ:លោកក៏បានចេញមុខអំពាវនាវជាថ្មីដល់ប្រព័ន្ធតុលាការ និងក្រសួងយុត្តិធម៌ជួយដោះស្រាយលើរឿងក្ដីរបស់លោកផង។

គេចាំបានថា តារាសម្តែងលោក លី ណូរ៉ា កាលពីថ្មីនេះកន្លងទៅធ្លាប់ចេញមុខអះអាងថា លោកបាននិងកំពុងរងភាពអយុត្តិធម៌ត្រូវបានស្ត្រីម្នាក់ប្ដឹងពីបទឆបោកលុយប្រមាណចំនួន៣ម៉ឺនដុល្លារ ដោយសារមានជនអនាមិកលួចរូបថតរបស់លោកទៅបង្កើយ ACcount Facebookក្លែងក្លាយ។ ភ្លាមៗនោះលោកបានទទូចស្នើសុំការផ្តល់យុត្តិធម៌ពីស្ថាប័នតុលាការផងដែរក្រោយលោករងបណ្តឹងពីបទឆបោកលុយ៣ម៉ឺនដុល្លារ។
ជាថ្មីម្តងទៀតលោក លី ណូរ៉ា បានបញ្ជាក់ថា លោកមិនទាន់ទទួលបានភាពស្អាតស្អំមកវិញទេ ខណ:លោកលើកឡើងដូច្នេះថា“តាំងពីគេប្ដឹងមកស្ងាត់ការងារសិល្ប:ឈឹង មកដល់ថ្ងៃនេះខ្ញុំមិនទាន់បានភាពស្អាតស្អំមកវិញទេ សូមតុលាការកំពូល ក្រសួងយុត្តិធម៌ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជួយដោះស្រាយនៅលើរឿងក្ដីខ្ញុំផង“។

កន្លងមកលោកបានបញ្ជាក់ដែរថា ត្រឹមរូបថតរបស់អ្នកគេអាចប្ដឹងអ្នកពីបទល្មើសព្រហ្មទណ្ឌបាន ដូច្នេះអ្នកលេងFacebookទាំងអស់សូមប្រុងប្រយ័ត្នFacebok Fakeក៏យករូបអ្នកទៅលេងបោកគេគេមកប្ដឹងយើងជាម្ចាស់រូបដូចខ្ញុំ។ លោកថា លោកក៏ជាជនរងគ្រោះដែរដោយសារតែមានជនអនាមិកបានយករូបថត ឬឈ្មោះខ្លួនទៅបង្ហើតAccout Facebookក្លែងក្លាយដើរបោកលុយគេដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


